អាមេរិកសំរេចការបញ្ជូនទណ្ឌិតចេញពីអាបហ្គានីស្ថាន
|
អាមេរិកសំរេចការបញ្ជូនទណ្ឌិតចេញពីអាបហ្គានីស្ថាន (Deutsche Welle) |
Vovworld-អាមេរិកបានបិទទ្វាពន្ធនាគារទាំងអស់នៅអាប់ហ្គានីស្ថាននិងមិន
ឃុំឃាំងទណ្ឌិតណាមួយឡើយនៅប្រទេសអាស៊ីនិរតីនេះទៀត។ សកម្មភាពនេះ
ជាកាយវិការត្រៀមឲ្យការដកចេញទាហានអាមេរិកទាំងអស់ចេញពីសង្គ្រាមដែល
អូសបន្លាយក្នុងអំឡុង១៤ឆ្នាំកន្លងមកនៅអាប់ហ្គានីស្ថាន។
ការឃុំឃាំងទណ្ឌិតនិងគ្រប់គ្រងពន្ធនាគារជាបញ្ហាបណ្ដាលជំលោះក្នុងទំនាក់
ទំនងអាមេរិក-អាប់ហ្គានីស្ថាន។ មុននោះនាខែកុម្ភៈឆ្នាំ២០១២បញ្ហាពន្ធនាគាររបស់
អាមេរិកនៅអាប់ហ្គានីស្ថានបានក្លាយទៅជាប្រភពដើមបង្កើតរលកបាតុកម្មអុកឡុក
ខណៈដែលទាហានអាមេរិកមួយនាក់ដុតសេចក្តីចម្លងគម្ពី Koran នៅទីនេះ៕