អាមេរិកសារភាព​ថា​ មិនអាច​ទប់​ស្កាត់​ការវាយប្រហាររបស់ Houthi បាន​ឆាប់ៗ​ទេ

(VOVWORLD) - លោក Jon Finer ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២១ ខែមករា បានឲ្យដឹងថា សកម្មភាពយោធារបស់សហរដ្ឋអាមេរិកដើម្បីទប់ស្កាត់ក្រុមប្រដាប់អាវុធដូចជាកងកម្លាំង Houthi នៅក្នុងប្រទេសយេម៉ែននឹងចំណាយពេលយូរ ហើយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden “នឹងមានប្រការជាច្រើនដើម្បីនិយាយអំពីបញ្ហានេះក្នុងពេលឆាប់ៗ”។
អាមេរិកសារភាព​ថា​ មិនអាច​ទប់​ស្កាត់​ការវាយប្រហាររបស់ Houthi បាន​ឆាប់ៗ​ទេ - ảnh 1យុទ្ធជន Houthi នៅប្រទេសយេម៉ែន។ រូបថត៖ AFP

ការអត្ថាធិប្បាយរបស់លោក Jon Finer គឺសមស្របទៅនឹងសារភាពរបស់លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីសប្តាហ៍មុនថា ការវាយប្រហារដោយមីស៊ីលនិងយន្តហោះដ្រូនដោយកងកម្លាំង Houthi សំដៅលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ទំនងជាមិនអាច់ទប់ស្កាត់ភ្លាមមួយរំពិចបានទេ។

ការវាយប្រហារដោយកងកម្លាំង Houthi នៅសមុទ្រក្រហមនាពេលថ្មីៗនេះ បានរំខានដល់សកម្មភាពដឹកជញ្ជូនពាណិជ្ជកម្មពិភពលោកតាមរយៈផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ ហើយបានបង្កើនការព្រួយបារម្ភអំពីការកក់ស្ទះប្រភពរផ្គត់ផ្គង់សកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ