អាមេរិកស្វែងរកវិធីបង្កើតកាណាល់សន្ទនាជាមួយរុស៊្សី
(VOVWORLD) -រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹងថា ប្រធានាធិបតី អាមេរិក លោក Donald Trump អាចបង្កើតកាណាល់សន្ទនាជាមួយរុស្ស៊ី ក្នុង កិច្ចប្រជុំកំពូលជាមួយសមភាគីរុស្ស៊ី លោក Vladimi Putin នាថ្ងៃទី ១៦ ខែកក្កដា នៅ ទីក្រុង Helsinkin ប្រទេសហ្វាំងឡង់។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo |
ឆ្លើយសំនួបទសម្ភាសនៃប៉ុស្តិ៍ទូរទ័ស្ស EWTN កាលពីថ្ងៃទី១៩ខែកក្កដា លោក Mike Pompeo បានឲ្យដឹងថា “ប្រធានាជិបតីអាមេរិកមានគោលដៅបង្កើត កាណាល់ទាក់ទងនិងធ្វើកិច្ចសន្ទនាជាមួយរុស្ស៊ី ហើយលោកក៏សម្រេចបាននូវ គោលដៅនេះ” ។ លោក Mike Pompeo ក៏សង្កត់ធ្ងន់ទៀតថា លោក Donald Trump កំពុងខិតខំប្រឹងប្រែងកែតម្រូវឲ្យប្រទេសទាំងពីរដើរតាមមាគ៌ាត្រឹមត្រូវ។
គួរបញ្ជាក់ថា មុននោះ លោក Donald Trump បានសង្កត់ធ្ងន់ថាជំនួបកំពូលលើក ដំបូងរវាងថ្នាក់ដឹកនាំទាំងពីរនេះទទួលបានជោគជ័យ ហើយវាយតម្លៃថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីតោន និងម៉ូស្កូ បានស្ថិតនៅកំរិតអាក្រក់បំផុតកាល ពីមុនមកដល់ពេលបច្ចុប្បន្ន ក៏ប៉ុន្តែទំនាក់ទំនងនេះកំពុងកែលម្អឡើងវិញនិងមាន ភាពប្រសើរថែមទៀតនាពេលអនាគត៕