អាមេរិកសហការជាមួយសម្ព័ន្ធមិត្តក្នុងបញ្ហារំលាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង
(VOVWORLD) - នាថ្ងៃទី ២៥ ខែមេសា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកម្នាក់បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នឹងសហការជាមួយគ្នាក្នុងសកម្មភាពជាបន្តនាពេលខាងមុខដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងស្តីពីការរំលាយអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើងខណៈដែលថ្នាក់ដឹកនាំទាំង២រូបនេះជួបគ្នានៅសេតវិមាននៅថ្ងៃទី ២៦ ខែមេសា (តាមម៉ោងអាមេរិក) ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe |
ថ្លែងនៅក្នុងសន្និសីទកាសែតមួយ មន្ត្រីរូបនេះបានប្រសាសន៍ថានេះគឺជា ឱកាសដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំទាំងពីរ ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តន៍ថ្មីៗទាក់ទងទៅនឹងប្រទេសកូរ៉េខាងជើង សំដៅរួមសហការគ្នាធ្វើសកម្មភាពនាពេលអនាគត។ យោងទៅតាមមន្ត្រីរូបនេះ រាល់សកម្មភាពរបស់អាមេរិកនាពេលអនាគតនឹងរួមមានការពិគ្រោះយោបល់ជាមួយកូរ៉េខាងត្បូង សម្ព័ន្ធមិត្តនិងដៃគូជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងស្តីពីការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េផងដែរ៕