អាមេរិកឡាទីនបង្កើនសមាហរណកម្មនិងសាមគ្គីភាព
(VOVworld) - សន្និសីទកំពូលរបស់សហគមន៍បណ្ដាប្រទេសអាមេរិកឡាទីននិង
តំបន់ការាបៀន (CELAC) បានប្រព្រឹត្តទៅនៅរដ្ឋធានី Quito របស់អេក្វាឌ័រ នាថ្ងៃទី
២៧ មករា ដោយមានការចូលរួមរបស់ប្រមុខរដ្ឋចំនួន២២រូបនៃប្រទេសជាសមាជិក
ទាំង៣៣ សំដៅបង្កើនសមាហរណកម្ម។សន្និសីទលើកនេះបានប្រមូលផ្ដុំពិភាគ្សា
អំពីបញ្ហាមួយចំនួនដូចជាការប្រយុទ្ធប្រឆាំងភាពក្រីក្រនិងអសមភាព បង្កើនគុណ
ភាពអប់រំនិងបណ្ដុះបណ្ដាល ការពារបរិស្ថាននិងទប់ទល់ទៅនឹងបំរ៉ែបំរួលអាកាស
ធាតុ ក៏ដូចជាដំណើរការធ្វើសកម្មភាពរបស់ CELAC ដល់ឆ្នាំ ២០២០។នៅសន្និសីទ
ប្រធានាធិបតីប្រទេសម្ចាស់លោក Rafael Correa បាន អំពាវនាវឲ្យប្រទេសជាសមា
ជិកទាំងអស់បង្កើនសាមគ្គីភាព ការស្រុះចិត្តគំនិត ហើយខំប្រឹងប្រែងថែមទៀត
ដើម្បីសំរេចគោលដៅនានានៃផែនការធ្វើសកម្មភាព ឆ្នាំ២០១៦៕