អាមេរិកអាចចូលរួមក្រុមបណ្ដាប្រទេសទាំង ៤ Normandy ដើម្បីដោះស្រាយ ជំលោះនៅប៉ែកខាងកើតអ៊ុយក្រែន
|
អាមេរិកអាចូលរួមក្រុមបណ្ដាប្រទេសទាំង ៤ Normandy ដើម្បីដោះស្រាយ ជំលោះនៅប៉ែកខាងកើតអ៊ុយក្រែន (VNA) |
(VOVworld) – ឆ្លើយតបនឹងការផ្តើមគំនិតរបស់អ៊ុយក្រែនស្តីពីសេចក្តីអញ្ជើញ
អាមេរិកចូលរួមក្នុងដំណើរការដោះស្រាយជំលោះនៅប៉ែកខាងកើតអ៊ុយក្រែន
អ្នកប្រមុខក្រុមធ្វើការទទួលបន្ទុកបញ្ហាអ៊ុយក្រែននៃក្រសួងការបរទេសអាល្លឺម៉ង់
លោក Johannes Regenbreht បានប្រកាសថា៖ បែកឡាំងត្រៀមខ្លួនជាស្រេច
ផ្លាស់ប្តូរ «យន្តការរបស់ក្រុម Normandy» ប្រសិនបើ ដៃគូនាំចេញបានការផ្តើម
គំនិតជំនួស។ លោកបានសង្កត់ធ្ងន់ថា៖ ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការ
យ៉ាង ជិតស្និតជាមួយអាមេរិក នោះគឺដំណើរការដោះស្រាយជំលោះនៅតំបន់
Donbass ប៉ែកខាងកើតអ៊ុយក្រែននឹងមិនទទួលបានការបោះជំហានឡើយ។
តាមគំរោងជំនួបជាបន្តនៃក្រុមប្រទេសទាំង ៤ Normandy នឹងប្រព្រឹត្តទៅនា
ប៉ុម្មានសប្តាហ៍ខាងមុខនេះ។ ប៉ុន្តែ ពេលវេលាជាក់ស្តែងមិនទាន់កំណត់បាន
ឡើយ។ រុស្ស៊ីបានឲ្យ ដឹងថា៖ ការងារត្រៀមរៀបចំកំពុងត្រូវបានអនុវត្ត៕