អាមេរិកអាចលុបចោលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីឆាប់រហ័ស

អាមេរិកអាចលុបចោលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីឆាប់រហ័ស - ảnh 1
អាមេរិកអាចលុបចោលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីឆាប់រហ័ស (Image: VNA)


(VOVworld) – អ្នកសម្របសម្រួលខាងគោលនយោបាយដាក់ទណ្ឌកម្មនៃក្រសួង
ការបរទេសអាមេរិក លោក Daniel Fried បានប្រកាសថា៖ បណ្ដាបទដាក់ទណ្ឌ
កម្មនៃប្រទេសនេះទៅលើរុស្ស៊ីអាចត្រូវបានលុបចោលក្នុងឆ្នាំ ២០១៦ នេះ ក្នុង
ករណី រុស្ស៊ីមានកាយវិការសកម្មសំដៅជំរុញវិធានការការទូតមួយសំរាប់ ជំលោះ
នៅភាគខាងកើតអ៊ុយក្រែន។ ឆ្លើយសម្ភាសន៍វិទ្យុសម្លេងអាមេរិក នាថ្ងៃទី ១៧
 មករា លោក  Daniel Fried បានឲ្យដឹងថា៖ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុង Minsk
ត្រូវបានអនុវត្ត បណ្ដាការបោះឆ្នោតនឹងត្រូវបានរៀបចំឡើងនៅ Donbass រាល់
សកម្មភាពយោធានឹងបញ្ចប់ហើយសន្តិសុខភាគខាងកើតអ៊ុយក្រែននឹងត្រូវបាន
 ស្តារឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ