|
ពន្ធនាគារ Guantanamo (រូបថត៖Vocativ.com) |
(VOVworld) - នាថ្ងៃទី១៥ សីហា អាមេរិកបានបញ្ជូនអ្នកទោសចំនួន១៥នាក់ពី
ពន្ធនាគារនៅឈូងសមុទ្រ Guantanamo របស់គុយបាទៅកាន់អារ៉ាប់ប៊ីសាអូឌីត។នេះ
ជាវគ្គបញ្ជូនអ្នកទោសធំបំផុតក្នុងអំឡុង២អាណត្តិរបស់ប្រធានាធិបតីអាមេរិក
លោក Barack Obama។តាមក្រសួងការពារជាតិអាមេរិកថា ក្រោយពីវគ្គបញ្ជូនអ្នក
ទោសចំនួន១៥នាក់នេះ បរិមានអ្នកទោសសរុបដែលកំពុងឃុំខ្លួននៅ Guantanamo
ថយចុះនៅត្រឹមតែ៦១នាក់ប៉ុណ្ណោះ។អ្នកទោសភាគច្រើនត្រូវបានឃុំខ្លួននៅមូល
ដ្ឋានសឹកនេះក្នុងអំឡុង១ទសវត្សកន្លងមក ដែលមិនឆ្លងតាមការជំនុំជម្រះទេ។
ប្រការនេះធ្វើឲ្យអាមេរិករងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
គិតតាំងពីចូលក្នុងសេតវិមាននាឆ្នាំ២០០៨មក ប្រធានាធិបតីលោកObama
បានដាក់គោលដៅបិទទ្វារពន្ធនាគារ Guantanamo ហើយលោកចាត់ទុកនេះជា
អាទិភាពមួយក្នុងចំណោមអាទិភាពចម្បងក្នុងគោលនយោបាយផ្ទៃក្នុង មុនពេល
បញ្ចប់អាណត្តិបេសកកម្មនាដើមឆ្នាំខាងមុខ៕