អាមេរិកអនុវត្តបទដាក់ទណ្ឌកម្មថ្មីចំពោះ ស.ប.ប.ក.



អាមេរិកអនុវត្តបទដាក់ទណ្ឌកម្មថ្មីចំពោះ ស.ប.ប.ក. - ảnh 1
អាមេរិកអនុវត្តបទដាក់ទណ្ឌកម្មថ្មីចំពោះ ស.ប.ប.ក. (Image: VNA)

(VOVworld) – អាមេរិកអនុវត្តបទដាក់ទណ្ឌកម្មថ្មីចំពោះ ស.ប.ប.ក.។ នេះគឺជា
ប្រតិកម្ម ដំបូងរបស់វ៉ាស៊ីងតោនដែលបាននាំចេញបន្ទាប់ពីការវាយប្រហារលើ
បណ្ដាញអិនធឺណែតតម្រង់ទៅលើក្រុមហ៊ុនធ្វើខ្សែភាពយន្ត Sony Pictures ដែល
ព្យុងយ៉ាងត្រូវបានចោទប្រកាន់ជាជនដៃដល់។ តាមក្រសួងហិរញ្ញវត្ថុអាមេរិក
បានឲ្យដឹងថា៖ បទដាក់ ទណ្ឌកម្មបន្ថែមនេះតម្រង់ទៅលើក្រុមហ៊ុនចំនួន ៣
និងមន្ត្រីរដ្ឋាភិបាលរបស់ ស.ប.ប.ក. ចំនួន ១០ នាក់។ ក្នុងសំបុត្រដែលត្រូវបាន
ផ្ញើរមកថ្នាក់ដឹកនាំរដ្ឋសភា អាមេរិក នាថ្ងៃទី ២ មករា ប្រធានាធិបតីអាមេរិកបាន
សង្កត់ធ្ងន់ថា៖ លោកអនុវត្តបណ្ដា បទដាក់ទណ្ឌកម្មពោលខាងលើដើម្បីឆ្លើយ
តបតវិញកាយវិការបង្ករឿងហេតុរបស់ ព្យុងយ៉ាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ