អាមេរិកអបអរសាទរការដែលចិនបានដក់ស្ថានីយខួង Haiyan Shiyou ៩៨១

អាមេរិកអបអរសាទរការដែលចិនបានដក់ស្ថានីយខួង Haiyan Shiyou ៩៨១ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Jen Psaki

(VOV)_ថ្លែងមតិនៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៧ កក្កដា (តាម​ម៉ោង
វៀត ណាម) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Jen Psaki បាន​ប្រកាសថា៖

          “ អាមេរិកអបអរសាទរការដែលចិនបានដក់ស្ថានីយខួងនៅទីកន្លែងជិតប្រ
ជុំ​កោះ Hoang Sa ទៅដល់តំបន់ជិតកោះ Hainan ។ ករណីទាក់ទិនដល់​ស្ថានីយ​ខួង​
នេះ​ បានសង្កត់ធ្ងន់ទៅលើការចាំបាច់របស់ច្បាប់អន្តរជាតិ ដើម្បី​ទទួល​បាន​ការ យល់ដឹងរួមសំរាប់កាយវិការ និងរបៀបប្រតិបត្តិការរបស់ភាគីនានា​ទាមទារអំពី អធិបតេយ្យភាពនៅក្នុងតំបន់។”

          អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានសង្កត់ធ្ងន់ថា៖ អាមេរិកគាំទ្រ​បណ្ដាភាគីជាប់ពាក់ព័ន្ធ ស្ម័គ្រចិត្តបញ្ឈប់រាល់​សកម្មភាព​ដោយឯកតោភាគី​​និង
មាន​ចរិតលក្ខណះបង្ករឿងហេតុ ដើម្បីជំរុញការអនុវត្តសេចក្ដីថ្លែងការណ៍រួម
ស្ដីពី​ប្រតិបត្តិការរបស់ភាគីនានានៅសមុទ្រខាងកើត នាឆ្នាំ ២០០២ រវាងចិននិង
​អាស៊ាន។

          ស្ដីពីទស្សនះរបស់អាមេរិក ចំពោះការដែលចិនបានប្រកាសថានឹងបន្ត​បណ្ដាសកម្មភាពរុករកនៅក្នុងតំបន់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាន
អះអាងថា៖ អាមេរិកមានផលប្រយោជន៍ជាតិក្នុងការរក្សារសន្តិភាព និងស្ថិរភាព
 គោរពច្បាប់អន្តរជាតិ សកម្មភាពពាណិជ្ជកម្មស្របច្បាប់ដោយមិនត្រូវរារាំង ​
សេរីភាព នាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ