អាមេរិកអបអរសាទរចំពោះតួនាទីរបស់ រុស្ស៊ីនិងចិននៅក្នុងបញ្ហារបស់កូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី ២៦ ខែមេសា ប្រធានាធិបតីអាមេរិកលោក Donald Trump បានអបអរសាទរចំពោះសេចក្តីប្រកាសរបស់សមភាគីរុស្ស៊ី លោក Vladimir Putin ស្តីពីបញ្ហារបស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំកំពូលរុស្ស៊ី - កូរ៉េខាងជើង។
អាមេរិកអបអរសាទរចំពោះតួនាទីរបស់ រុស្ស៊ីនិងចិននៅក្នុងបញ្ហារបស់កូរ៉េខាងជើង - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅសេតវិមាន លោក Trump បានមានប្រសាសន៍ថា ប្រទេសចិនកំពុងតែជួយទ្រទ្រង់ដោយអនុវត្តរាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្ពោះទៅគោលដៅរំលាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ម្ចាស់សេតវិមានបានអះអាងថាលោកពិតជាមានចំណាប់អារម្មណ៍ចំពោះការជួយឧបត្ថម្ភរបស់ រុស្ស៊ី និងចិននៅក្នុងបញ្ហារបស់ប្រទេសកូរ៉េខាងជើង។ គួរបញ្ជាក់ថា មុននោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីម     ជុងអ៊ុន បានប្រារព្ធឡើងកិច្ចប្រជុំកំពូលលើកដំបូងនៅទីក្រុងកំពង់ផែ Vladivostok ប្រទេសរុស្ស៊ី។ នៅឯកិច្ចសន្ទនា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការបង្កើនទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិជាច្រើនដែលយកចិត្តទុកដាក់ដូចគ្នា រួមមានវិធានការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងសំណុំរឿងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ