អាមេរិកអំពាវនាវបង្កើនការដាក់ទណ្ឌកម្មអ៊ីរ៉ង់

អាមេរិកអំពាវនាវបង្កើនការដាក់ទណ្ឌកម្មអ៊ីរ៉ង់ - ảnh 1
រដ្ឋមន្រ្តីការពារជាតិអាមេរិក Leon Panetta
 (រូបថតៈ Internet)

(VOV)-នាថ្ងៃទី៣០កក្កដាថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសាព័ត៌មានក្នុងពេល
កំពុងមានដំណើរទស្សនកិច្ចប្រទេសទុយនីស៊ី រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក
Leon Panetta បាននិយាយថា បណ្តាវិធានការដាក់ទណ្ឌកម្មរបស់សហគមអន្តរ
ជាតិ មិនសម្រេចបានគោលដៅចាប់បង្ខំអ៊ីរ៉ង់លុបចោលកម្មវិធីនុយក្លេអ៊ែររបស់
ខ្លួនឡើយ។ ទន្ទឹមនឹងនោះ លោក Panetta ក៏បានអំពាវនាវសហគមអន្តរជាតិ
ត្រូវមានការ ប្តេជ្ញាចិត្តបង្កើនរាល់វិធានការដាក់ទណ្ឌកម្ម ទើបនឹងទទួលបានក្តី
សង្ឃឹមបង្ខំអ៊ី រ៉ង់បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ។ ភាពតានតឹងរវាងប្រទេសលោកខាង
លិចជាមួយ អ៊ីរ៉ងបានឡើងជណ្តើចាប់តាំងពីកិច្ចចរចាររបស់ក្រុម P5+1 រួមមាន
ប្រទេសជា សមាជិកអចិន្រ្តៃយ៌នៃក្រុមប្រឹក្សាអ.ស.បជាមួយអាល្លឺម៉ង និងអ៊ីរ៉ង់
នៅម៉ូស្កូរ កាលពីខែមិថុនាកន្លងទៅ ពុំទទួលបានលទ្ធផលវិជ្ជមាន ដោយសារ
គោលចជំហររបស់ ភាគីនានានៅតែខ្វែងគំនិតគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ