អាមេរិកអំពាវនាវឱ្យតាលីបង់កាត់បន្ថយអំពើហឹង្សានៅអាហ្វហ្គានីស្ថាន
(VOVWORLD) - មេបញ្ជាការយោធាកំពូលរបស់កងទ័ពសហរដ្ឋអាមេរិកបានជួបចរចាដោយសម្ងាត់ជាមួយអ្នកចរចាតាលីបង់ នៅរដ្ឋធានីដូហា ប្រទេសកាតា ហើយថែមទាំអជំរុញឱ្យកាត់បន្ថយអំពើហឹង្សានៅអាហ្វហ្គានីស្ថានផងដែរ។
ឧត្តមសេនីយ៍ Mark Milley (ប្រភព៖ news.usni.org) |
ឧត្តមសេនីយ៍ ម៉ាក មីលេ (Mark Milley) នាយសេនាធិការកងទ័ពចម្រុះ អាមេរិក បានជួបជាមួយតំណាងតាលីបង់នៅថ្ងៃទី ១៥ ធ្នូ។ បន្ទាប់មកនៅថ្ងៃទី ១៦ ខែធ្នូ ឧត្តមសេនីយ៍ ម៉ាក មីលេ (Mark Milley) នាយសេនាធិការកងទ័ពចម្រុះ អាមេរិកបានជួបប្រជុំជាមួយតំណាងរបស់តាលីបង់ កាលពីថ្ងៃទី ១៥ ខែធ្នូ។ នាថ្ងៃទី ១៦ ខែធ្នូ លោក ឧត្តមសេនីយ៍ ម៉ាក មីលេ បានធ្វើដំណើរហោះហើរទៅកាន់ទីក្រុងកាប៊ុលដើម្បីពិភាក្សាអំពីដំណើរសន្តិភាពជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ។ ក្នុងកិច្ចព្រមព្រៀងដូហាដែលបានចុះហត្ថលេខានៅខែកុម្ភៈឆ្នាំ ២០២០ រវាងសហរដ្ឋអាមេរិក និងតាលីបង់នោះ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានឯកភាពដកកងទ័ពអាមេរិកជាបណ្ដើរៗ ហើយឆ្ពោះទៅការដកទ័ពទាំងស្រុងចេញពីអាហ្វហ្គានីស្ថាននាខែឧសភាឆ្នាំ ២០២១ ខាងមុខ ប្រសិនបើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះត្រូវបានគោរពផងដែរ៕