អាមេរិកអំពាវនាវឲ្យ ស.ប.ប.ក មានកាយវិការលុបបំបាត់នុយក្លេអ៊ែរជាលើកដំបូង
(VOVWORLD) -ស.ប.ប.កចាំបាច់ត្រូវអនុវត្តន៍កាយវិការជាដំបូង ដើម្បីលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសខ្លួន មុននឹងពេលទន្ទឹងរង់ចាំការបន្ធូរស្រាលនូវបទដាក់ទណ្ឌកម្មណាមួយពីភាគីអាមេរិក។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton |
នាថ្ងៃទី ២០ មិថុនា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានឲ្យដឹងថា៖ ស.ប.ប.កចាំបាច់ត្រូវអនុវត្តន៍កាយវិការជាដំបូង ដើម្បីលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសខ្លួន មុននឹងពេលទន្ទឹងរង់ចាំការបន្ធូរស្រាលនូវបទដាក់ទណ្ឌកម្មណាមួយពីភាគីអាមេរិក។ លោករូបនេះបានលើកច្បាស់ថា៖ "កូរ៉េខាងជើងបានឲ្យដឹងថា៖គេចង់លុបបំបាត់នុយក្លេអ៊ែរទាំងស្រុង ហើយអ្វីដែលត្រូវធ្វើនៅពេលនេះគឺពិភាក្សាអំពីវិធីដើម្បីទទួលឲ្យបានប្រការនេះ។ លោក Bolton បានសង្កត់ធ្ងន់ថា៖ ប្រសិនបើ ស.ប.ប.ក មានភាពម៉ឹងម៉ាត់នោះ គេច្បាស់ជាចង់ ចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីទទួលឲ្យបានកិច្ចសន្យាលុបបំបាត់អាវុធនុយក្លេអ៊ែរផងដែរ៕