អាមេរិកអំពាវនាវឲ្យកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ

អាមេរិកអំពាវនាវឲ្យកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ - ảnh 1
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក Jack Lew (រូបថត៖AFP/TTXVN)

(VOVworld) - រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក Jack Lew បានអំពាវនាវឲ្យមានការ
កែទម្រង់រចនាសម្ព័ន្ធនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិសំដៅអនុញ្ញាតឲ្យអាមេរិកបន្ត
ទទួលបានផលប្រយោជន៍ពីប្រព័ន្ធនេះ។ក្នុងបទសន្ទរកថានៅសិក្ខាសាលានៃអង្គការ
ពិគ្រោះយោបល់ក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិនៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្រ្តី Lew
 បានចាត់ទុកថា អាមេរិកទទួលបានផលប្រយោជន៍គួរឲ្យកត់សម្គាល់ពី រចនាសម្ព័ន្ធ
ហិរញ្ញវត្ថុអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្រោយពីសង្គ្រាមលោក លើកទី២មក
ហេតុនេះហើយ វ៉ាស៊ីនតោនត្រូវការអនុវត្តន៍ការបោះជំហានចាំបាច់ដើម្បីការពារ
និងពង្រឹងផលប្រយោជន៍ទាំងនេះ។លោក Lew ចាត់ទុកថា អាមេរិកត្រូវការសហ
ប្រតិបតិ្តការជាមួយប្រទេសដៃគូដទៃសំដៅជំរុញការធ្វើទំនើបភាវូបនីយកម្មមូលនិធិ
រូបីយប័ណ្ណអន្តរជាតិ (IMF) ក៏ដូចជាប្រព័ន្ធពាណិជ្ជកម្មទូទាំង ប្រទេស ជួយធនាគារ
ពិភពលោក (WB) និងធនគារផ្សេងៗទៀត ធ្វើសកម្មភាព ប្រកបដោយប្រសិទ្ធិភាព
ថែមទៀត ព្រមទាំងកែទម្រង់ប្រព័ន្ធគ្រប់គ្រង់ហិរញ្ញវត្ថុ អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ