អាមេរិកអំពាវនាវ​ឲ្យ​ចិន​មាន​ភាព​អត់ធ្មត់ ​នៅពេលដែល​​មេដឹកនាំ​តៃវ៉ាន់​(ចិន​)ជួប​​ជាមួយ​ប្រធាន​សភា​តំណាងរាស្ត្រ​​អាមេរិក

(VOVWORLD) - សហរដ្ឋអាមេរិកបានប្រកាន់ខ្ចាប់នូវគោលជំហររបស់ខ្លួន  ដោយអំពាវនាវឱ្យចិនមានភាពអត់ធ្មត់ក្នុងប្រតិកម្ម នៅពេលដែលប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy បានទទួលជួបជាមួយមេដឹកនាំតៃវ៉ាន់ (ចិន) លោកស្រី Tsai Ing-wen កាលពីថ្ងៃទី ៥ ខែមេសា។
អាមេរិកអំពាវនាវ​ឲ្យ​ចិន​មាន​ភាព​អត់ធ្មត់ ​នៅពេលដែល​​មេដឹកនាំ​តៃវ៉ាន់​(ចិន​)ជួប​​ជាមួយ​ប្រធាន​សភា​តំណាងរាស្ត្រ​​អាមេរិក - ảnh 1មេដឹកនាំតៃវ៉ាន់(ចិន) លោកស្រី Tsai Ing-wen។ (រូបថត៖ EPA-EFE)

អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre កាលពីថ្ងៃទី ៥ ខែមេសា បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រកាន់ខ្ចាប់នូវគោលជំហររបស់ខ្លួន  ដោយអំពាវនាវឱ្យចិនមានភាបអត់ធ្មត់ នៅពេលដែលប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy បានទទួលជួបជាមួយមេដឹកនាំតៃវ៉ាន់(ចិន) លោកស្រី Tsai Ing-wen កាលពីថ្ងៃទី ៥ ខែមេសា ដែលកំពុងបង្អង់ដំណើរនៅអាមេរិក មុនពេលវិលត្រឡប់មកតៃវ៉ាន់(ចិន) វិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសមួយចំនួននៅទ្វីបអាមេរិក។ អាជ្ញាធរសហរដ្ឋអាមេរិកបានប្រកាសថា ការដែលមេដឹកនាំតៃវ៉ាន់(ចិន) បង្អង់ដំណើរនៅអាមេរិក "មិនមែនជារឿងថ្មីទេ" ហើយអំពាវនាវឱ្យទីក្រុងប៉េកាំងជៀសវាងប្រតិកម្មហួសហេតុ។

មុននោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បានបញ្ជាក់ថា ចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះសហរដ្ឋអាមេរិក ដែលបានរៀបចំឱ្យលោកស្រី Tsai Ing-wen ឆ្លងកាត់ទឹកដីរបស់ខ្លួន និងទទួលជួបជាមួយប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy ដែលជាមន្ត្រីខ្ពស់បំផុតទី៣ របស់អាមេរិក។ ចិននឹងតាមដានស្ថានការណ៍យ៉ាងដិតដល់ ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ