អាមេរិក​អំពាវនាវ​ឲ្យ​បង្កើនទិន្នផល​​ប្រេងរ៉ែ​ និង​ឧស្ម័ន​នៅ​ទូទាំង​ពិភពលោក​

(VOVWORLD) -   រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden កំពុងអំពាវនាវដល់ក្រុមហ៊ុនផលិតប្រេងរ៉ែ និងឧស្ម័នទាំងអស់ រួមទាំងអង្គការនៃបណ្តាប្រទេសនាំចេញប្រេងរ៉ែ (OPEC) ឲ្យបង្កើនទិន្នផល ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងសាំង។
អាមេរិក​អំពាវនាវ​ឲ្យ​បង្កើនទិន្នផល​​ប្រេងរ៉ែ​ និង​ឧស្ម័ន​នៅ​ទូទាំង​ពិភពលោក​ - ảnh 1ធុងស្តុកប្រេងនៅ Cushing រដ្ឋ Oklahoma សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN)

ថ្លែងទៅកាន់កម្មវិធី Union របស់ CNN នៅថ្ងៃទី ១៩ ខែមិថុនា រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោកស្រី Jennifer Granholm បានឲ្យដឹងថា លោកប្រធានាធិបតី Joe Biden បានអំពាវនាវដល់អ្នកផ្គត់ផ្គង់ថាមពលពិភពលោកទាំងអស់ រួមទាំង OPEC ក៏ដូចជាអ្នកផលិតប្រេងនិងឧស្ម័នក្នុងស្រុក ឲ្យបង្កើនទិន្នផលរបស់ខ្លួន។ តាមការគ្រោងទុក លោកប្រធានាធិបតី Joe Biden នឹងជួបជាលក្ខណៈឯកជនជាមួយព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ដើម្បីពិភាក្សាអំពីបញ្ហាថាមពល។

សំដៅឆ្លើយតបទៅនឹងកើនឡើងតម្លៃនាពេលបច្ចុប្បន្ននៅអាមេរិក លោកប្រធានាធិបតី Joe Biden កំពុងស្នើសុំឱ្យនាយកប្រតិបត្តិប្រេងរ៉ែកំពូលឲ្យបង្កើនការផ្គត់ផ្គង់ប្រេងសាំង ប្រេងម៉ាស៊ូត និងផលិតផលចម្រាញ់ផ្សេងទៀតនៅលើទីផ្សារ។ លោកប្រធានាធិបតី Joe Biden ក៏បានព្រមានថា លោកបានត្រៀមខ្លួនជាស្រេច ប្រើប្រាស់សិទ្ធិបន្ទាន់ ដើម្បីបង្កើនទិន្នផលនិងអានុភាពនៃរោងចក្រចម្រាញ់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ