អាមេរិកអំពាវនាវឲ្យព្យុងយ៉ាងបញ្ឈប់រាល់សកម្មភាពបង្ករឿងហេតុ
|
អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក លោកស្រី Jen Psaski (Image: Vietnam+) |
(VOVworld) – ក្រោយរយៈពេល ១ ថ្ងៃ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានដំណើរការធ្វើសមយុទ្ធបាញ់គ្រាប់ពិត នាថ្ងៃទី ២៩ មេសា អ្នកនាំពាក្យក្រសួង
ការបរទេសអាមេរិក លោកស្រី Jen Psaski បានអះអាងថា៖ វ៉ាស៊ីនតោនកំពុងតាមដានយ៉ាងម៉ត់ចត់ស្ថានភាពនៅឧបទ្វីបកូរ៉េ ព្រមទាំង ដាស់តឿនព្យុងយ៉ាងអត់ធ្មត់
ក៏ដូចជា កាត់បន្ថាយទង្វើបង្កភាពតានតឹងក្នុងតំបន់នេះ។ ក្នុងសន្និសីទកាសែត
មួយទៀត អ្នកនាំពាក្យក្រសួងការពារប្រទេសអាមេរិក ឧត្តមសេនីយ៍ត្រីកងទ័ព
ជើងទឹក របស់អាមេរិក John Kirby ក៏បានអំពាវនាវឲ្យព្យុងយ៉ាងបញ្ឈប់រាល់សកម្ម
ភាពបង្ក រឿងហេតុ។ តាមក្រុមប្រឹក្សាសេនាធិការកងទ័ពចំរុះរបស់កូរ៉េខាងត្បូងបាន
ឲ្យដឹងថា៖ កងទ័ពនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានដំណើរការ
ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរនឹងតំបន់ខ្សែព្រំដែនរវាងប្រទេសទាំង ២ នៅ
លើសមុទ្រ លឿង។ Seoul ក៏បានបញ្ជូនយន្តហោះត្រួតពិនិត្យទៅកាន់តំបន់នេះដែរ៕