|
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson (ខាងឆ្វេង)និងសមភាគីកូរ៉េខាងត្បូង
លោក Yun Byung-se នៅសន្និសីទកាសែតនាថ្ងៃទី១៧ មិនា (រូបថត៖Yonhap/AP) |
(VOVworld) - នាថ្ងៃទី១៧ មិនា ថ្លែងមតិនៅក្នុងសន្និសីទកាសែតរួមជាមួយសម
ភាគីប្រទេសម្ចាស់ផ្ទះលោក Yun Byung-se រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex
Tillerson ដែលកំពុងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង បានឲ្យដឹងថា
គោលនយោបាយអត់ធ្មត់យុទ្ធសាស្ត្ររបស់អាមេរិកចំពោះស.ប.បកូរ៉េ បានបញ្ចប់
ហើយ។អាមេរិកកំពុងស្វែងរកវិធានការថ្មីខាងការទូត សន្តិសុខនិង សេដ្ឋកិច្ចសំរាប់
បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។លោក Rex Tillerson អះអាងថា ជម្រើសទាំងអស់
ក្នុងនោះមានសកម្មភាពយោធា នឹងត្រូវបានអាមេរិកលើកយក ពិចារណា។
ក្នុងពេលនោះ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Yun Byung-se អះអាងថា
កូរ៉េខាងត្បូងនិងអាមេរិកមានគោលដៅរួមនោះគឺបោះបង់ចោលអាវុធនុយក្លេអ៊ែរ
ទាំងស្រុងនៅឧបទ្វីបកូរ៉េ។លោក Yun Byung-se ក៏បានសង្កត់ធ្ងន់ថា ប្រព័ន្ធការពារ
កាំជ្រួចកំពស់ខ្ពស់ដំណាក់កាលចុងក្រោយដែលកូរ៉េខាងត្បូងកំពុងអនុវត្តនោះគឺ
សំដៅស្វ័យការពារចំពោះមុខស.ប.បកូរ៉េ មិនមែនតម្រង់ទៅលើប្រទេសផ្សេង
ណាមួយឡើយ៕