អាមេរិកអំពាវនាវឲ្យអង់គ្លេសនិង EU ស្វិតស្វាញក្នុងការចរចារ
|
អាមេរិកអំពាវនាវឲ្យអង់គ្លេសនិង EU ស្វិតស្វាញក្នុងការចរចារ (Image: VNA) |
(VOVworld) – អង់គ្លេសនិងសហភាពអឺរ៉ុប (EU) គប្បីស្វិតស្វាញថែមទៀតក្នុង
ការចរចារអំពី ការចាកចេញពី EU របស់អង់គ្លេស ឬ ហៅថា Brexit ក្នុងកាលៈ
ទេសៈ ក្រុងឡុងកំពុងស្វែង រករបៀបបង្កើតទំនាក់ទំនងជាមួយប្លុកនេះនា
អនាគត។ ការវាយតំលៃនេះត្រូវបានរដ្ឋមន្ត្រី ហិរញ្ញវត្ថុអាមេរិក លោក Jack Lew
បាននាំចេញនាថ្ងៃទី ១២ កក្កដា។ ថ្លែងមតិបន្ទាប់ពីការ សន្ទនាជាមួយសម
ភាគីបារាំង លោក Michel Sapin នៅទីក្រុងប៉ារីស រដ្ឋមន្ត្រីហិរញ្ញវត្ថុ អាមេរិក
លោក Jack Lew បានឲ្យដឹងថា៖ ការចរចាររវាងអង់គ្លេសនិង EU បំរើផល
ប្រយោជ ន៍របស់ភាគីទាំងអស់។ តាមលោក Jack Lew ថា៖ ភាពចាំបាច់នា
បច្ចុប្បន្នគឺភាគីទាំងពីរត្រូវ បង្ហាញនូវការស្វិតស្វាញក្នុងការចរចារដើម្បីទទួល
បានលទ្ធផលស្រុះស្រួលសកម្ម។ បណ្ដាការចរចារគប្បីប្រព្រឹត្តទៅប្រកបដោយ
ភាពជាក់ស្តែងបើកចំហរនិងតម្លាភាព។ បច្ចុប្បន្ន បារាំងកំពុងដាស់តឿន
អង់គ្លេសដំណើរការចរចារជាផ្លូវការជាមួយ EU អំពី Brexit ដើម្បីបន្ធូស្រាល
ស្ថានភាពអស្ថិរភាពរបស់ប្រជាពលរដ្ឋក្រោយពីការបោះប្រជាមតិ នាថ្ងៃទី
២៣ មិថុនា កន្លងទៅ៕