អាមេរិកអះអាងជាថ្មីនូវគោលដៅគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

(VOVWORLD) - ការប្រកាសនេះបាននាំចេញបន្ទាប់ពីមានការបាញ់ប្រហារនៅតំបន់គ្មានយោធា (DMZ) តាមព្រំដែនអន្តរកូរ៉េ ដែលកើតឡើងនៅពេលព្រឹកថ្ងៃទី៣ឧសភា។
អាមេរិកអះអាងជាថ្មីនូវគោលដៅគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo (រូបថតៈ TTXVN)

នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ ងារសារព័ត៌មាន ABC នៅថ្ងៃទី ៣ ឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានបញ្ជាក់ជាថ្មីនូវគោលដៅរបស់ទីក្រុងវ៉ាស៊ីន តោន គឺលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងបង្កើត “អនាគតដ៏ស្រស់បំព្រង” មួយសម្រាប់ប្រជាជនកូរ៉េខាងជើង។  ការប្រកាសនេះបាននាំចេញបន្ទាប់ពី មានការបាញ់ប្រ ហារនៅតំបន់គ្មានយោធា (DMZ) តាមព្រំដែនអន្តរកូរ៉េដែលបានកើតឡើងនៅពេលព្រឹកថ្ងៃដដែល។

លោក Pompeo បានវាយតម្លៃថា ការបាញ់តងតគ្នានេះគឺ “ដោយអចេតនា” ហើយសហរដ្ឋអាមេរិកនៅតែប្រដេញតាម “បេសកកម្មមិនប្រែប្រួល” នោះគឺ “បញ្ចុះបញ្ចូលក្រុងព្យុងយ៉ាងឱ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរ”។

សូមគូសបញ្ជាក់ថា កាលពីថ្ងៃទី ៣ ឧសភា កូរ៉េខាងជើងបានបាញ់កាំភ្លើងជាច្រើនគ្រាប់តម្រង់ទៅប៉ុស្តិ៍សង្កេតការណ៍កូរ៉េខាងត្បូងមួយកន្លែង ក្នុងតំបន់ DMZ ដែលបណ្តាលឲ្យភាគីកូរ៉េខាងត្បូងបាញ់តបតវិញ។  ភាគីទាំងសងខាងមិនរងការខូចខាតអ្វីឡើយ។ មន្ត្រីកូរ៉េខាងត្បូងម្នាក់បាននិយាយថា ការបាញ់ប្រហារពីកូរ៉េខាងជើងគឺគ្មានចេតនាឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ