អាមេរិកអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រគោលនយោបាយ “ចិនតែមួយ”

អាមេរិកអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រគោលនយោបាយ “ចិនតែមួយ” - ảnh 1
អ្នកនាំពាក្យសេតវិមានលោក Josh Earnest (រូបថត៖Reuters)

(VOVworld) - បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump
សំដែងការសង្ស័យអំពីគោលនយោបាយ “ចិនតែមួយ” នោះ នាថ្ងៃទី១២ ធ្នូ សេត
វិមានបានចេញសេចក្ដីថ្លែងការណ៍ដោយអះអាងជាថ្មីម្ដងទៀតនូវការគាំទ្របស់
វ៉ាស៊ីនតោនចំពោះគោលនយោបាយនេះ។ថ្លែងមតិនៅសន្និសីទកាសែត អ្នកនាំ
ពាក្យសេតវិមានលោក Josh Earnest សង្កត់ធ្ងន់ថា ការបំបែកគោលការណ៍ “ចិនតែ
មួយ” អាចបង្កឡើងការខូចខាតទៅលើទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេស
ទាំងពីរលើវិស័យជាច្រើន។
ចែករំលែកទស្សនៈពោលខាងលើ ព្រឹទ្ធសមាជិកនៃគណៈបក្សសាធារណៈរដ្ឋ
 លោក John McCain ឲ្យដឹងថា លោកគាំទ្រគោលនយោបាយ “ចិនតែមួយ” ហើយ
គោលនយោបាយកិច្ចការបរទេសដែលអាមេរិកបានកំណត់និងពង្រឹងក្នុងអំឡុង
៤ទសវត្សកន្លងមក មិនគួរឲ្យផ្លាស់ប្ដូរនោះទេ។លោកក៏បានព្រមានថា ប្រធានា
ធិបតីជាប់ឆ្នោតលោក Donald Trump ត្រូវប្រឈមមុខនឹងការប្រឆាំង ជំទាស់ជា
ច្រើនក្នុងមជ្ឈដ្ឋានអ្នកនយោបាយអាមេរិក ប្រសិនបើលុបចោលគោលនយោ
បាយនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ