អាមេរិកអះអាងត្រៀមខ្លួនជាស្រេចដោះស្រាយរាល់ការខ្វែងគំនិតជាមួយរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ៧ សីហា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានអះអាងនូវគោលបំណងរបស់អាមេរិកក្នុងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ព្រមទាំងចាត់ទុកថា៖ ការកាត់ផ្តាច់ទំនាក់ទំនងទ្វេភាគីត្រឹមតែមកពីការខ្វែងគំនិតប៉ុណ្ណោះគឺគ្មានន័យអ្វីឡើយ។ 
អាមេរិកអះអាងត្រៀមខ្លួនជាស្រេចដោះស្រាយរាល់ការខ្វែងគំនិតជាមួយរុស្ស៊ី  - ảnh 1 អាមេរិកអះអាងត្រៀមខ្លួនជាស្រេចដោះស្រាយរាល់ការខ្វែងគំនិតជាមួយរុស្ស៊ី 

(VOVworld) – នាថ្ងៃទី ៧ សីហា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានអះអាងនូវគោលបំណងរបស់អាមេរិកក្នុងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ព្រមទាំងចាត់ទុកថា៖ ការកាត់ផ្តាច់ទំនាក់ទំនងទ្វេភាគីត្រឹមតែមកពីការខ្វែងគំនិតប៉ុណ្ណោះគឺគ្មានន័យអ្វីឡើយ។ រដ្ឋមន្ត្រីការបរទេសអាមេរិកបាននាំចេញសេចក្តីជូនដំណឹងពោលខាង លើ ១ ថ្ងៃបន្ទាប់ពីជំនួបធ្វើការជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov នៅខាង ក្រៅសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥០ (AMM-50) និងបណ្ដាសន្និសីទទាក់ទិនានាដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងម៉ានីលរបស់ហ្វីលីពីន។ តាមលោក Rex Tillerson បានឲ្យដឹងថា៖ មជ្ឈដ្ឋានមន្ត្រីរុស្ស៊ីបានផ្សាយសញ្ញាត្រៀមខ្លួនជាស្រេចចរចារនិងស្វែងរករបៀបដើម្បីទទួលបានការបោះជំហានក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ លោក Rex Tillerson ជឿជាក់ថា៖ បញ្ហានៅសេសសល់ក្នុងទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីអាចដោះស្រាយបាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ