អាមេរិកអះអាងថាតាមដានគោលនយោបាយសហប្រតិបត្តិការដោយមានជម្រើសជាមួយរុស្ស៊ី

(VOVworld)-ក្នុងបទថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននាថ្ងៃទី២៦សីហា  ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកបណ្តាបញ្ហាអឺរ៉ុបនិងអាស៊ី-អឺរ៉ុប 
Victoria Nuland បានអះអាងថា វ៉ាស៊ីនតោននឹងបន្តតាមដានគោលនយោបាយ សហប្រតិបត្តិការដោយមានជម្រើសជាមួយម៉ូស្គូ។ តាមមន្ត្រីការទូតរូបនេះថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អាចជួបគ្នានៅក្នុងសម័យប្រជុំនៃមហាសន្និបាត អ.ស.បនាខែកញ្ញាខាងមុខ ក៏ដូចជាព្រឹត្តិការណ៍នានានៅខាងក្រៅនៅទីស្នាក់ការ ពហុភាគីធំបំផុតពិភពលោកនេះនៅក្រុងញ៉ូវយ៉ក។ តាមគំរោង ប្រធានាធិបតី អាមេរិកនឹងចូលរូមព្រឹត្តិការណ៍មួយចំនួននៅខាងក្រៅសម័យប្រជុំរបស់មហា សន្និបាត ក្នុងនោះអាចបង្កើតឱកាសជួបសន្ទនារវាងប្រធានាធិបតីអាមេរិក Barack Obama និងសមភាគីរុស្ស៊ីលោក Vladimir Putin៕

ប្រតិកម្មទៅវិញ

ផ្សេងៗ