អាមេរិកអះអាងថារក្សាទំនាក់ទំនងជាមួយប៉ាគីស្ថាន
(VOVWORLD) -នាថ្ងៃទី ១៥ មករា ប្រធានក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះអាមេរិកឧត្តមសេនីយ៍ Joseph F. Dunford បានអះអាងថាប្រទេសអាមេរិកមានគោលការណ៍រក្សាទំនាក់ទំនងជាមួយប៉ាគីស្ថានដែលបានបែកបាក់គ្នានាពេលថ្មីៗនេះ ខណៈដែលវ៉ាស៊ីនតោនបន្តបង្កសម្ពាធជាមួយ អ៊ីស្លាមាបាដ អំពីបញ្ហាបង្ក្រាបកម្លាំងជ្រុលនិយម។
អាមេរិកអះអាងថារក្សាទំនាក់ទំនងជាមួយប៉ាគីស្ថាន |
នាថ្ងៃទី ១៥ មករា ប្រធានក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះអាមេរិកឧត្តមសេនីយ៍ Joseph F. Dunford បានអះអាងថាប្រទេសអាមេរិកមានគោលការណ៍រក្សាទំនាក់ទំនងជាមួយប៉ាគីស្ថានដែលបានបែកបាក់គ្នានាពេលថ្មីៗនេះ ខណៈដែលវ៉ាស៊ីនតោនបន្តបង្កសម្ពាធជាមួយ អ៊ីស្លាមាបាដ អំពីបញ្ហាបង្ក្រាបកម្លាំងជ្រុលនិយម។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្សិកនោះ ឧត្តមសេនីយ៍លោក Dunford បានលើកច្បាស់ថា រវាងភាគីទាំងពីរនៅមានការខ្វែងគំនិតលើបញ្ហាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ អាមេរិក មានបំណងបង្កើតទំនាក់ទំនងមួយប្រកបដោយប្រសិទ្ធភាពថែមទៀតជាមួយប៉ាគីស្ថាននាពេលខាងមុខ៕