អាមេរិកអះអាងនូវទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយជប៉ុន

អាមេរិកអះអាងនូវទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយជប៉ុន - ảnh 1
(រូបថត៖ ​financialpost.com)

(VOVworld) - ថ្លែងមតិនាថ្ងៃទី២២ ឧសភា ខណៈដែលកំពុងបំពេញទស្សនកិច្ចនៅ
ទ្វីបអាស៊ី ប្រធានាធិបតីអាមេរិកលោក Barack Obama បានអះអាងថា ដំណើរទស្សន
កិច្ចនៅទីក្រុង Hiroshima នាពេលខាងមុខនេះរបស់លោកនឹងរួម ចំណែកអះអាងនូវ
ទំនាក់ទំនងមិត្តភាពរវាងអតីតសត្រូវទាំងពីរក្នុងសង្គ្រាមលោក លើកទី២។ឆ្លើយ
សម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន NHK របស់ជប៉ុន ប្រធានាធិបតីលោក​
Obama បានលើកច្បាស់ថា ឆ្លងផុតពីអតីតកាលមួយពោរ ពេញទៅដោយការឈឺ
ចាប់និងគំនំគំគួន ទំនាក់ទំនងអាមេរិក-ជប៉ុននាបច្ចុប្បន្ន ក្លាយទៅជាទំនាក់ទំនង
ដៃគូដ៏ស្អិតរមួតបំផុតលើពិភពលោក ហើយប្រទេសទាំង ពីរក្លាយទៅជាសម្ព័ន្ធមិត្ត
ជិតស្និទ្ធិបំផុតរបស់គ្នា។មុននោះ សេតវិមានបានប្រកាសថា ក្នុងក្របខ័ណ្ឌដំណើរ
ទស្សកិច្ចនៅទ្វីបអាស៊ីទៅកាន់វៀតណាមនិងជប៉ុន ប្រធានាធិបតីលោក Obama
នឹងបំពេញដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រនៅទីក្រុង Hiroshima របស់ជប៉ុន ជាទី
កន្លែងទទួលរងគ្រាប់បែកបរិមាណូចំនួន២ដោយកងទ័ព អាមេរិកទម្លាក់ក្នុងសង្គ្រាម
លោកលើកទី២។ដូច្នេះហើយ លោក Obama នឹង ក្លាយទៅជាប្រធានាធិបតីអាមេរិក
កំពុងកាន់អំណាចដំបូងបំពេញទស្សនកិច្ចនៅ ទីក្រុង​Hiroshima ដែលត្រូវបានគ្រាប់
បែកបរិមាណូអាមេរិកបំផ្លាញកាលពីថ្ងៃទី៦ សីហាឆ្នាំ១៩៤៥មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ