អាមេរិកអះអាងមិនបានប្រកាសបញ្ចប់សង្គ្រាមកូរ៉េ មុនពេលរំលាយងាវុធ នុយក្លេអ៊ែរនៅឧបទ្វីបនេះ

(VOVWORLD) - ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៩ខែសីហា អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានឲ្យដឹងថាការរំលាយ អាវុធនុយក្លេអ៊ែរនៅឧបទ្វីកូរ៉េ ត្រូវតែប្រព្រឹត្តទៅមុនពេល សហរដ្ឋអាមេរិក បានចុះ ហត្ថលេខាលើសេចក្តីប្រកាសជាផ្លូវស្តីពីការបញ្ចប់សង្រ្គាមជាមួយ សារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ។
អាមេរិកអះអាងមិនបានប្រកាសបញ្ចប់សង្គ្រាមកូរ៉េ មុនពេលរំលាយងាវុធ នុយក្លេអ៊ែរនៅឧបទ្វីបនេះ - ảnh 1 អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert

លោកស្រី Heather Nauert ក៏បានបន្តថាភ្នាក់ងារពិសេសថ្មីរបស់អាមេរិកទទួល បន្ទុកបញ្ហាកូរ៉េខាងជើងលោក Stephen Biegun នឹងបំពេញទស្សនកិច្ចនៅតំបន់ "ក្នុង ប៉ុន្មានសប្តាហ៍ខាងមុខនេះដើម្បីជួបជាមួយបណ្តាដៃគូនៃប្រទេសដទៃទៀត" ប៉ុន្តែ មិនទាន់ច្បាស់ថា នឹងទៅកាន់ប្រទេសកូរ៉េខាងជើង ដែរឬទេ។ ។

 មុននេះសារព័ត៌មានរបស់អាមេរិកបានផ្សាយព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាផ្លូវការស្តីពីការបញ្ចប់សង្គ្រាមនៅកូរ៉េ ពោលគឺជា កិច្ច ព្រមព្រៀងមួយតាមមាត់រវាងប្រធានាធិបតីអាម៉េរិកលោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un នៅក្នុងកិច្ចប្រជុំកំពូល នាថ្ងៃទី១២ ខែមិថុនា កន្លងមកនៅប្រទេសសិង្ហបុរី។ ក៏ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងនៅតែខ្វែងគំនិតអំពីបញ្ហាទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ