អាមេរិកអះអាងអំពីបំណងចង់ធ្វើកិច្ចចរចាជាមួយ​អ៊ីរ៉ង់​ស្ដីពី​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - នៅថ្ងៃដដែលនោះលោក Wally Adeyemo អនុរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកបានបញ្ជាក់ថាអ៊ីរ៉ង់នឹងត្រូវបានបន្ធូរបន្ថយទណ្ឌកម្មប្រសិនបើទីក្រុងតេហេរ៉ង់វិលត្រឡប់មកគោរព JCPOA ឡើងវិញផងដែរ។
អាមេរិកអះអាងអំពីបំណងចង់ធ្វើកិច្ចចរចាជាមួយ​អ៊ីរ៉ង់​ស្ដីពី​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price 

កាលពីថ្ងៃទី ១ ខែមីនាក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោននៅតែត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសន្ទនាជាមួយអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបដិសេធនូវលទ្ធភាពនៃការបើកកិច្ចប្រជុំមួយនេះបើយោងតាមសំណើរបស់សហភាពអឺរ៉ុប (EU) ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានឲ្យដឹងថាសហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនជាស្រេចចូលរួមដំណើការ ការទូតប្រកបដោយអត្ថន័យដើម្បីសម្រេចគោលដៅដែលថា ភាគីទាំងពីរអាចវិលត្រឡប់មកគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ ឬហៅថាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ផងដែរ។ នៅថ្ងៃដដែលនោះលោក Wally Adeyemo អនុរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកបានបញ្ជាក់ថាអ៊ីរ៉ង់នឹងត្រូវបានបន្ធូរបន្ថយទណ្ឌកម្មប្រសិនបើទីក្រុងតេហេរ៉ង់វិលត្រឡប់មកគោរព JCPOA ឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ