អាមេរិចនិងប៉ាគីស្ថានពិភាក្សាអំពីសន្តិភាពនៅអាហ្គានីស្ថាន
(VOVWORLD) - នាថ្ងៃទី ២៧ ខែធ្នូ មេបញ្ជាការកងកំលាំងអាមេរិកនៅអាហ្វហ្កានីស្ថាននិងជាមេបញ្ជាការបេសកកម្មជួយឧបត្ថម្ភគាំទ្រយ៉ាងប្តូរផ្តាច់នៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ( NATO) ឧត្តមសេនីយ៍ Austin Scott Miller មានជំនួបជាមួយមេបញ្ជាការកងទ័ពជើងគោកប៉ាគីស្ថាន ឧត្តមសេនីយ៍ Qamar Javed Bajwa ដើម្បីពិភាក្សាគ្នាអំពីដំណើរការសន្តិភាពនៅអាហ្វហ្គានីស្ថាន។
មេបញ្ជាការកងកំលាំងអាមេរិកប្រចាំនៅអាហ្វហ្កានីស្ថាន ឧត្តមសេនីយ៍ Austin Scott Miller |
ក្នុងជំនួបនៅ Rawalpindi ខេត្ត Punjab ភាគីទាំងពីរបានពិភាក្សាពីបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ជាពិសេសគឺសន្តិសុខក្នុងតំបន់និងដំណើរការផ្សះផ្សាគ្នាដែលកំពុងប្រតិបត្តិនៅអាហ្វហ្គានីស្ថាន។ ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃការដោះស្រាយស្ថានភាពអាហ្វហ្គានីស្ថានដោយប្រើវិធានការ នយោបាយ ហើយសង្កត់ធ្ងន់ថាគ្រាន់តែមានដំណើរការគ្របដណ្តាប់ដែលដឹកនាំដោយអាហ្វហ្គានីស្ថាន ទើបបាននាំមកនូវសន្តិភាពនៅប្រទេសនេះផងដែរ។ ប្រទេសទាំងពីរក៏បានអះអាងសារជាថ្មីម្តងទៀតអំពីភាពចាំបាច់ក្នុងការបន្តសហការនិងខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និង គ្រប់គ្រងព្រំដែនប្រកបដោយប្រសិទ្ធភាព៕