អាមេរិត្រៀមខ្លួនស្រេចចូលរួមកិច្ចប្រជុំកំពូលបន្តទៀតជាមួយកូរ៉េខាងជើង

(VOVWORLD) -   នាថ្ងៃទី ១១ ខែមិថុនា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានប្រកាសថា កិច្ចប្រជុំកំពូលលើកទី ៣ រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un "អាចត្រូវបានរៀបចំឡើង" នៅទីក្រុងព្យុងយ៉ាង។
អាមេរិត្រៀមខ្លួនស្រេចចូលរួមកិច្ចប្រជុំកំពូលបន្តទៀតជាមួយកូរ៉េខាងជើង - ảnh 1 ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton

ថ្លែងនៅក្នុងកិច្ចប្រជុំមួយដែលបានរៀបចំឡើងដោយកាសែត Wall Street Journal លោក Bolton បានសង្កត់ធ្ងន់ថា "លោក Kim Jong-un ពិតជាដើរតួនាទីដ៏សំខាន់ណាស់" ព្រមទាំងអះអាងថាទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចចូលរួមកិច្ចប្រជុំដូចពោលខាងលើនេះនៅគ្រប់ពេលវេលា ដែលទីក្រុងព្យុងយ៉ាងចង់បានផងដែរ។ នាថ្ងៃដដែលនោះ លោក Donald Trump បានឲ្យដឹងថា លោកទទួលបានសារលិខិតមួយដែលមានខ្លឹមសារយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅសេតវិមាន លោក Donald Trump បានមានប្រសាសន៍ថាលោកទទួលបានប្រការជាវិជ្ជមានមួយចំនួនពីទីក្រុងព្យុងយ៉ាង ក៏ប៉ុន្តែលោកមិនបានបង្ហើបអំពីព័ត៌មានលម្អិតបន្ថែមទៀតទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ