អេមីរ៉ាតអារ៉ាប់រួមអះអាង​ថាកិច្ចព្រមព្រៀង​ជាមួយ​អ៊ីស្រាអែល​សំដៅជួយ​គាំទ្រដំណោះស្រាយរដ្ឋពីរ

(VOVWORLD) - ស្ថានទូតអារ៉ាប់រួមប្រចាំនៅសហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសព័ត៌មានដោយសង្កត់ធ្ងន់ថា UAE នឹងបន្តគាំទ្រប្រជាជនប៉ាឡេស្ទីននិងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីក្លាយជារដ្ឋអធិបតេយ្យ ។
អេមីរ៉ាតអារ៉ាប់រួមអះអាង​ថាកិច្ចព្រមព្រៀង​ជាមួយ​អ៊ីស្រាអែល​សំដៅជួយ​គាំទ្រដំណោះស្រាយរដ្ឋពីរ - ảnh 1 ប្រធានាធិបតីអាមេរិកអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងអេមីរ៉ាតអារ៉ាប់រួម និង UAE - (រូបថត៖ REUTERS)

នាថ្ងៃទី ១៣ សីហា អេមីរ៉ាតអារ៉ាប់រួម (UAE) បានប្រកាស ថា កិច្ចព្រមព្រៀងប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល គឺសំដៅដោះស្រាយការ គំរាមកំហែងចំពោះដំណោះស្រាយរដ្ឋពីរ។ ក្នុងបទសម្ភាសន៍មួយ រដ្ឋលេខាធិការទទួលបន្ទុកកិច្ច ការបរទេស UAE លោក Anwar Gargash បានអំពាវ នាវ ឲ្យប៉ាឡេស្ទីននិងអ៊ីស្រា អែល វិលត្រឡប់មករកតុចរចាវិញ។ តាមរយៈកិច្ចព្រមព្រៀងសន្តិភាព ជាមួយអ៊ីស្រាអែលនោះ អេមីរ៉ាតអារ៉ាប់រួមបាន ជួយលុបបំបាត់ការគំរាមកំហែងរបស់អ៊ីស្រាអែលដែលបានដាក់បញ្ចូលទឹកដីប៉ាឡេស្ទីនបន្ថែមទៀតចំពោះដំណោះស្រាយរដ្ឋពីរ។ ទន្ទឹមនឹងនេះស្ថានទូតអារ៉ាប់រួមប្រចាំនៅសហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសព័ត៌មានដោយ
សង្កត់ធ្ងន់ថា UAE នឹងបន្តគាំទ្រប្រជាជនប៉ាឡេស្ទីននិងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីក្លាយជារដ្ឋអធិបតេយ្យ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ