អ៊ុយក្រែន៖ ការប៉ទង្គិចបង្ហូឈាមបណ្តាលឲ្យមនុស្សស្លាប់និងរងរបួសជាច្រើន
|
ការប៉ទង្គិចបង្ហូឈាមបណ្តាលឲ្យមនុស្សស្លាប់និងរងរបួសជាច្រើន
នៅទីក្រុង Odessa របស់អ៊ុយក្រែន (រូបថតៈ Reuters) |
(VOVworld)-ស្ថានភាពនៅប្រទេសអ៊ុយក្រែនកាន់តែស្មុគស្មាញ ខណៈពេលដែលការ
ប៉ះទង្គិចគ្នាកើតមានឡើងជាបន្តបន្ទាប់រវាងបាតុករ និងជន មានបំណងឯកភាពប្រ
ទេសនៅខេត្ត Odessa ភាគត្បូងរបស់អ៊ុយក្រែន បណ្តាល ឲ្យមនុស្សចំនួន៣៧នាក់
ត្រូវស្លាប់និងជិត២០០នាក់រងរបួស។នេះជាការប៉ះទង្គិច ដ៏ខ្លាំងបំផុតនៅអ៊ុយក្រែន
គិតតាំងពីរដ្ឋអំណាចបណ្តោះអាសន្នឡើងកាន់អំណាចមក។ តាមទីភ្នាក់ងារសារ
ព័ត៌មាន ITAR-TASS របស់រុស្ស៊ីថា បាតុករធ្វើក្បូនពីទីក្រុង Kiev និង Kharkov បានដត
ជុំរុំរបស់បាតុករនៅទីក្រុង Odessa បន្ទាប់នោះបាន ដុតអាគ៌ាសហជីពរបស់ខេត្តដែល
មានបាតុករ Odessa ជាច្រើនបណ្តាលឲ្យ មនុស្ស៤០នាក់ត្រូវស្លាប់និង២០០នាក់
ផ្សេងរងរបួស។ ក្រុមប្រឹក្សាបរជាជនទីក្រុង Odessa ប្រកាសកាន់ទុក៣ថ្ងៃចំពោះជន
ដែលត្រូវស្លាប់។
មានប្រតិកម្មចំពោះរាល់សកម្មភាពពោលខាងលើនៅទីក្រុង Odessa នាថ្ងៃទី២
ឧសភា រុស្ស៊ីបានអំពាវនាវរដ្ឋាភិបាលបណ្តោះអាសន្នទីក្រុង Kiev និង ជនដែលគាំទ្រ
លោកខាងលិចបញ្ឈប់សភាពការណ៍ច្របូកច្របល់ដូចសព្វថ្ងៃ៕