អ៊ុយក្រែន៖ គ្រោះអសន្នអស្ថិរភាពដោយសកម្មភាពរបស់កំលាំងស្តាំនិយម


អ៊ុយក្រែន៖ គ្រោះអសន្នអស្ថិរភាពដោយសកម្មភាពរបស់កំលាំងស្តាំនិយម - ảnh 1
អ៊ុយក្រែន៖ គ្រោះអសន្នអស្ថិរភាពដោយសកម្មភាពរបស់កំលាំងស្តាំនិយម (Image: VNA)

(VOVworld) – អ្នកនាំពាក្យកងកំលាំងស្ម័គ្រចិត្តអ៊ុយក្រែន “ស្តាំនិយម”
លោក Dmitry Savchenko នាថ្ងៃទី ១២ កក្កដា បានឲ្យដឹងថា៖ កងវរៈសេ
នារតូចលេខ ៥ នៃអង្គការនេះកំពុងឈានទៅកាន់រដ្ឋធានី Kiev ដើម្បី
ចូលរួមសកម្មាភាពប៉ាតុកម្ម គ្មានកាលកំណត់នៅទីនេះ។ មុននោះ
អង្គការជ្រុលនិយម “ស្តាំនិយម” ប្រកាស ធ្វើបាតុកម្មនៅមុខខុទ្ទកា
ល័យប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenki។ នាបច្ចុប្បន្ន
បាតុករចំនួន ២ រយនាក់បានចូលរួមសកម្មភាពនេះ។ បាតុករបាន
ស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Arsen Avakov រួម
ជាមួយថ្នាក់ដឹកនាំខេត្ត Zacarpath ភាគខាងលិចប្រទេសនេះ លើកលែងទោសឲ្យក្រុមឃាតការដែលសម្លាប់អ្នកកាសែតលោក
Oles Buzin។ ក្នុងពេលនោះ អ្នកនាំពាក្យអង្គការនេះ លោក  Artem
Skoropasky បានប្រកាសថា​៖ កំលាំងនេះអាចបញ្ជូនទាហានទៅ
កាន់​ទីក្រុង Kiev ក្នុងករណីចាំបាច់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ