អ៊ុយក្រែន៖ ព័ត៌មានបញ្ច្រាសគ្នាអំពីសមរភូមិប្រយុទ្ធនៅ Debalsevo
|
អ៊ុយក្រែន៖ ព័ត៌មានបញ្ច្រាសគ្នាអំពីសមរភូមិប្រយុទ្ធនៅ Debalsevo (citinews.net) |
(VOVworld)-នាថ្ងៃទី៣០មករា កាណាល់ទូរទស្សន៍ “១១២អ៊ុយក្រែន” បានដក
ស្រងប្រភព ព័ត៌មានពីមជ្ឈមណ្ឌលសារព័ត៌មានយុទ្ធនាការប្រឆាំងភេរវកម្មនៅ
ភាគខាងកើតអ៊ុយក្រែន ឲ្យដឹងថា ស្ថានភាពតំបន់សឹកនេះកំពុងមានសភាពតាន
តឹង។ តាមប្រភពនេះថា នាយប់ថ្ងៃទី២៩ មករា កងកម្លាំងសាធារណរដ្ឋប្រជាធិប
តេយ្យប្រជាមានិតស្វ័យប្រកាស Donetsk (DPR) បានប្រើ កាំជ្រួច Grad បាញ់ទៅ
លើទីប្រជុំជន១ចំនួនក្នុងនោះមាន Debalsevo ។ ក្នុងពេលជាមួយ
គ្នានោះ អនុប្រធានមន្ទីរមហារ ផ្ទៃខេត្ត Donetsk លោក Ilya Kiva បានបដិសេធ
ព័ត៌មានថា កងកម្លាំងនេះបានហ៊ុំព័ទ្ធ Debalsevo។
លោក Trinh Van Tien អនុប្រធានសមាគមជនវៀតណាមនៅ Donetsk បានឲ្យ
ដឹងថា រដ្ឋអំណាចអ៊ុយក្រែនកំពុងដំណើការបំពេញបែបបទដោយផ្តល់លិខិត
អនុញ្ញតិឲ្យប្រជាជនស៊ីវិល ធ្វើដំណើរទៅវិញទៅមកតំបន់សឹក។ សមាគមក៏បានព្រមានសហគមន៍ជនវៀតណាមនៅទីនេះ ថាចំពោះស្ថានភាពនាបច្ចុប្បន្ន គឺត្រូវ
ប្រុងប្រយ័ត្នពេលដែលធ្វើដំណើរតាមផ្លូវដើម្បីជៀសវាងឧបទេ្ទរហេតុផ្សេងៗ៕