អ៊ុយក្រែន៖ ស្ថានភាពសន្តិសុខនៅតំបន់ខាងកើតអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ
|
អ៊ុយក្រែន៖ ស្ថានភាពសន្តិសុខនៅតំបន់ខាងកើតអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៣ វិច្ឆិកា អ៊ុយក្រែនបានប្រកាសថា៖ ស្ថានភាពសន្តិសុខនៅ តំបន់ខាងកើតនៃប្រទេសនេះកាន់តែអក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងពេលដែល កំលាំងប្រឆាំងបានឈានខិតមកជិតដល់ខ្សែព្រំដែនជាមួយកងកំលាំងរបស់រដ្ឋាភិបាល។ អ្នកនាំពាក្យក្រុមប្រឹក្សាការពារប្រទេសនិងសន្តិសុខជាតិអ៊ុយក្រែន លោក Andriy
Lysenko បានឲ្យដឹងថា៖ កងទ័ពរុស្ស៊ីកំពុងប្រមូលផ្ទុះទាហាននៅតំបន់ជិតនឹងខ្សែ
ព្រំដែនជាមួយប្រទេសនេះ។ សេចក្តីថ្លែងការណ៍របស់ លោក Lysenko ត្រូវបាននាំ
ចេញបន្ទាប់ពីមានព័ត៌មានអំពីការដែលរថយន្តយោធារបស់រុស្ស៊ីបានឈានចូល
តំបន់ខាងកើតរបស់អ៊ុយក្រែន។ Kiev បានបរិហារទោសម៉ូស្គូក្នុងការផ្តល់ជំនួយសំរាប់
កំលាំងប្រឆាំងនៅទីនេះ។ ប៉ុន្តែ ភាគីរុស្ស៊ីបានបដិសេធការចោទប្រកាន់ពោលខាងជា
ច្រើន លើកជាច្រើនសារ៕