អ៊ុយក្រែន៖ សាធារណៈរដ្ឋប្រជាមានិតស្វ័យប្រកាស Lugansk ដកអាវុធធុនធ្ងន់ចេញពីតំបន់ជំលោះ
|
អ៊ុយក្រែន៖ សាធារណៈរដ្ឋប្រជាមានិតស្វ័យប្រកាស Lugansk ដកអាវុធធុនធ្ងន់ចេញពីតំបន់ជំលោះ (Image: VNA) |
(VOVworld) – សាធារណៈរដ្ឋប្រជាមានិតស្វ័យប្រកាស Lugansk ភាគខាងកើត អ៊ុយក្រែនបានប្រកាសសម្រេចការដកអាវុធធុនធ្ងន់ចេញពីតំបន់ជំលោះក្រោម
ការឃ្លាំ មើលរបស់អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) និងតំណាង
របស់ មជ្ឈដ្ឋានអ្នកសារព័ត៌មាន។ ថ្លែងមតិនាថ្ងៃទី ២ មិនា តំណាងកំលាំងប៉ូលីស សាធារណៈរដ្ឋប្រជាមា និត Lugansk លោក Igor Yatsenko បានលើកច្បាស់ថា៖ គេបានដកអាវុធធុនធ្ងន់ទាំងអស់នាថ្ងៃទី ១ មិនា តាមកិច្ចព្រមព្រៀងទីក្រុង Minsk ។ ទាក់ទិនដល់ការដែលអ៊ុយក្រែនអំពាវនាវឲ្យដាក់ពង្រាយក្រុមបេសកម្មទៅកាន់
តំបន់ Donbass (ភាគខាងកើតអ៊ុយក្រែន) តំណាងនៃសាធារណៈរដ្ឋប្រជាមានិតស្វ័យ
ប្រកាស Donesk លោក Denis Pushilin បានចាត់ទុកថា៖ ប្រការនេះបានដើរផ្ទុយទៅ
នឹងកិច្ចព្រមព្រៀងទីក្រុង Minsk និងអាចគំរាមកំហែងដល់ដំណើរការសន្តិភាពជាបន្ត។ លោកបានអំពាវនាវឲ្យ Kiev មិនរំលោភលើបណ្ដាកិច្ចព្រមព្រៀងដែលទទួលបាន ព្រមទាំងសហគមន៍អន្តរជាតិត្រូវប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីភាគីទាន់ទិន
នានាប្រតិបត្តិដ៏ត្រឹមត្រូវតាមកិច្ចព្រមព្រៀងទីក្រុង Minsk ទី ២៕