អ៊ុយក្រែន៖គណបក្សកាន់អំណាចអំពាវនាវកែទម្រង់គណះរដ្ឋមន្ត្រី
|
ប្រធានាធិបតី Viktor Yanukovych (http://nguyensinhhung.net/) |
(VOV)_ក្នុងការខំប្រឹងប្រែងមួយដើម្បីកាត់បន្ថយភាពតានតឹងនយោបាយ នាបច្ចុប្បន្ន នាថ្ងៃទី ១៦ ធ្នូ គណបក្ស៖ “ បណ្ដាតំបន់”កាន់អំណាចនៅអ៊ុយក្រែន បានសំណូមពរកែទម្រង់គណះរដ្ឋមន្ត្រីយ៉ាងជ្រាលជ្រៅ និងទូលំទូលាយ។ ក្នុងពេលនោះ គណបក្សប្រឆាំងនៅអ៊ុយក្រែន បន្តរៀបចំធ្វើបាតុកម្មដោយទ្រង់
ទ្រាយធំៗ ដើម្បីបង្កើតកម្លាំងសម្ពាធចំពោះរដ្ឋាភិបាល។ បណ្ដាសមាជិកនៃគណ
បក្ស“ បណ្ដាតំបន់” របស់ប្រធានាធិបតី Viktor Yanukovych បានស្នើនាយករដ្ឋមន្ត្រី
Mykola Azarov ដំណើការកែទម្រង់ភ្លាម ដោយមានសមាជិកគណះរដ្ឋមន្ត្រីជាង
៩០%។មុននោះ ប្រធានាធិបតី Viktor Yanukovych ក៏បានព្រមានថានឹងបណ្ដេញ
បណ្ដាមន្ត្រីបានតាក់តែងការព្រមព្រៀងតភ្ជាប់ជាមួយ EU ផងដែរ៕