អ៊ុយក្រែនគូសបញ្ជាក់ពីការធានាសន្តិសុខក្នុងកិច្ចចរចាជាមួយរុស្ស៊ី

(VOVWORLD) - ទីប្រឹក្សាការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak នៅថ្ងៃទី ២៦ ខែមីនា បានលើកច្បាស់ថា ទីក្រុងគៀវបានអះអាងថា ប្រព័ន្ធធានាសន្តិសុខសម្រាប់អ៊ុយក្រែនគឺជាកត្តាសំខាន់មួយក្នុងការចរចាជាមួយរុស្ស៊ី។
អ៊ុយក្រែនគូសបញ្ជាក់ពីការធានាសន្តិសុខក្នុងកិច្ចចរចាជាមួយរុស្ស៊ី - ảnh 1ទីប្រឹក្សាការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak ។ (រូបថត៖ Ukrainian President's Office/TTXVN)

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ លោក Podolyak បានសង្កត់ធ្ងន់ថា ប្រព័ន្ធបែបនេះ"មិនអាចខ្វះការចូលរួមពីសហរដ្ឋអាមេរិកក្នុងតួនាទីចម្បងបានឡើយ"។ លោកក៏បាននិយាយផងដែរថា បញ្ហាមួយចំនួនដូចជាអនាគតរបស់ Crimea, Donetsk និង Luhansk គឺផ្តោតលើការសម្រេចចិត្តរបស់ប្រធានាធិបតីអ៊ុយក្រែននិងរុស្ស៊ីតែប៉ុណ្ណោះ។ កាលពីដើមខែមីនា លោក Podolyak បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងសមភាគីរុស្ស៊ីលោក Vladimir Putin អាចនឹងមានកិ្ចចសន្ទនាមួយក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ពិតជាលឿនពេកដើម្បីនិយាយអំពីជំនួបសន្ទនារវាងប្រធានាធិបតីទាំងពីរ ពីព្រោះមិនមានជំហានលោតផ្លោះណាមួយក្នុងការចរចាថ្នាក់ក្រោមនោះទេ។

សូមគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ គណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែនបានធ្វើការចរចាដោយផ្ទាល់ចំនួនបីលើកនៅបេឡារុស្ស; ហើយវង់ចរចាលើកទីបួនត្រូវបានចាប់ផ្តើមនៅថ្ងៃទី ១៤ ខែមីនាតាមទម្រង់អនឡាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ