អ៊ុយក្រែនចាប់ឃាត់ខ្លួនមនុស្សជាច្រើនក្នុងការប៉ះទង្គិចនៅខាងក្រៅវិមានរដ្ឋសភា

(VOVworld)-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អ៊ុយក្រែន Arsen Avakov នាថ្ងៃទី៣១
សីហា បានឲ្យដឹងថា ប៉ូលីសបានចាប់ឃុំមនុស្សជាង៣០នាក់ក្នុងការប៉ះទង្គិចនៅ
ខាងក្រៅវិមានរដ្ឋសភាប្រទេសនេះ បណ្តាលឲ្យនាយទាហានមួយនាក់ចំណុះកង
កម្លាំង​ឆ្មាំ ការពារជាតិអ៊ុយក្រែនត្រូវស្លាប់ និងមនុស្សជាងមួយរយនាក់ទៀតត្រូវ
រងរបួស ក្នុងនោះ ភ្នាក់ងារសន្តិសុខ៩០នាក់។ រដ្ឋមន្ត្រី Avakov បានបញ្ជាក់ថា
ជនប៉ះបោរជាង ៣០នាក់ត្រូវចាប់ឃាត់ខ្លួនដោយទាក់ទិនដល់ការប៉ះទង្គិចនេះ
ហើយតួរលេខនៅ បន្តកើនឡើងទៀតផង។

        ការប៉ះទង្គិចរវាងប៉ូលីសនិងបាតុករពោលខាងលើ កើតមានឡើងបន្ទាប់ពី
រដ្ឋសភាអ៊ុយក្រែន បោះឆ្នោតអនុម័តលើសេចក្តីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពីការប្រគល់បទបញ្ញត្តិពិសេសសម្រាប់បណ្តាខេត្តនៅភាគខាងកើតតាម សំណើ
របស់ប្រធានាធិបតី Petro Proshenko ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ