អ៊ុយក្រែនចាប់ផ្តើមដឹកជញ្ជូនឧស្ម័នពីរុស្ស៊ីទៅកាន់សហភាពអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ១ ខែមករា អ៊ុយក្រែនបានចាប់ផ្តើមដឹកជញ្ជូនឧស្ម័នដុតរបស់រុស្ស៊ីទៅអឺរ៉ុបតាមកិច្ចព្រមព្រៀងដឹកជញ្ជូនថ្មី។
នេះបើយោងតាមអ្នកតំណាងនៃប្រតិបត្តិករនៃប្រព័ន្ធបំពង់បង្ហូរឧស្ម័ន (GTS) របស់អ៊ុយក្រែន ប្រទេសនេះបានដឹកជញ្ជូនម៉ែត្រគូបឧស្ម័នដំបូងទៅសហភាពអឺរ៉ុបដោយផ្អែកលើកិច្ចសន្យាដឹកជញ្ជូនថ្មី។


រុស្ស៊ីនិងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចសន្យាដឹកជញ្ជូនឧស្ម័នថ្មីនាថ្ងៃទី ៣១ ខែធ្នូឆ្នាំមុន។ សុពលភាពនៃកិច្ចសន្យាគឺ ៥ ឆ្នាំ។ ក្នុងអំឡុងពេលនោះ អ៊ុយក្រែនរំពឹងថា នឹងទទួលបានទឹកប្រាក់ជាង ៧ ពាន់លានដុល្លារអាមេរិក។ យោងតាមកិច្ចព្រមព្រៀងថ្មីរវាងរុស្ស៊ីនិងអ៊ុយក្រែន បរិមាណឧស្ម័នដែលត្រូវបានដឹកជញ្ជូនគឺ ៦៥ ពាន់លានម៉ែត្រគូបនៅឆ្នាំ ២០២០ និងឧស្ម័នចំនួន ៤០ ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំក្នុងរយៈពេលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤។ បន្ទាប់ពីរយៈពេលនេះ កិច្ចសន្យាអាចត្រូវbanពន្យាពេលរហូតដល់ទៅ ១០ ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ