អ៊ុយក្រែនដាក់ទណ្ឌកម្មលើបុគ្គល ២៥ នាក់ និងក្រុមហ៊ុនការពារជាតិ0និងបច្ចេកវិទ្យាខ្ពស់ចំនួនជាង ៣០០ របស់រុស្ស៊ី

(VOVWORLD) - ការដាក់ទណ្ឌកម្មទាំងនេះអូសបន្លាយក្នុងរយៈពេល ១០ ឆ្នាំពាក់ព័ន្ធនឹងការបង្កកទ្រព្យសម្បត្តិ ការរឹតត្បិតលើប្រតិបត្តិការពាណិជ្ជកម្ម និងការដឹកជញ្ជូនធនធាន ព្រមទាំងហាមឃាត់ការចូលរួមក្នុងការធ្វើឯកជនភាវូបនីយកម្មនៅអ៊ុយក្រែន និងព្យួរកាតព្វកិច្ចសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អ៊ុយក្រែនដាក់ទណ្ឌកម្មលើបុគ្គល ២៥ នាក់ និងក្រុមហ៊ុនការពារជាតិ0និងបច្ចេកវិទ្យាខ្ពស់ចំនួនជាង ៣០០ របស់រុស្ស៊ី - ảnh 1ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។ (រូបថត៖ AP)

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃទី២២ មេសា បានចុះហត្ថលេខាលើក្រឹត្យដាក់ទណ្ឌកម្មលើបុគ្គលរុស្ស៊ីចំនួន ២៥ នាក់។ ក្នុងបញ្ជីឈ្មោះនេះ មានសាច់ញាតិរបស់មហាសេដ្ឋីលោក Vladimir Potanin និងសមាជិកក្រុមគ្រួសាររបស់ព្រឹទ្ធសមាជិក លោក Suleyman Kerimov។ ការដាក់ទណ្ឌកម្មទាំងនេះអូសបន្លាយក្នុងរយៈពេល ១០ ឆ្នាំពាក់ព័ន្ធនឹងការបង្កកទ្រព្យសម្បត្តិ ការរឹតត្បិតលើប្រតិបត្តិការពាណិជ្ជកម្ម និងការដឹកជញ្ជូនធនធាន ព្រមទាំងហាមឃាត់ការចូលរួមក្នុងការធ្វើឯកជនភាវូបនីយកម្មនៅអ៊ុយក្រែន និងព្យួរកាតព្វកិច្ចសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រៅពីនោះ ខុទ្ទកាល័យរបស់លោកប្រធានាធិបតី Zelensky ក៏បានប្រកាសបញ្ជីទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ និងការពារជាតិរុស្ស៊ីចំនួន ៣២២ អង្គភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ