អ៊ុយក្រែនដំណើរការសើបអង្កេតករណីប្លន់យន្តហោះពីអ៊ុយក្រែនទៅ Sochi
(VOVWORLD) /  
|
បុរសអ្នកប្លន់យន្តហោះនេះ ត្រូវបានចាប់ខ្លួនដោយកងទ័ពពិសេសតួកគី (រូបថត VNA) |
Vovworld-ថ្ងៃទី៨កុម្ភៈបុរសអ៊ុយក្រែន ដំណើរការសើបអង្កេតការដែល បុរសជនជាតិ
អ៊ុយក្រែន១នាក់ដែលប្លន់យន្តហោះពីអ៊ុយក្រែន ទៅតួកគី ហើយបង្ខំឲ្យហោះទៅទីក្រុង
Sochi រុស្ស៊ី ជាទីដែលការប្រកួតកីឡាអូឡាំពិច រដូវរងាឆ្នាំ២០១៤ កំពុងបើកដំណើរ ដោយមានការចូលរួមរបស់អ្នកប្រមុខប្រទេសជាតិជាច្រើនរូប។ថ្លែងមតិជាមួយមជ្ឈដ្ឋាន
អ្នកសារព័ត៌មានលោក Maxim Lenkoប្រធានគណះរសើបអង្កេតនៃទីភ្នាក់ងារសន្តិសុខ
អ៊ុយក្រែន(SBU)អោយដឹងថា៖ SBUបានបើកការសើបអង្កេតអំពីឧបាយកលប្លន់យន្ត
ហោះរបស់អ្នកដំណើរជ្រុលនិយមនេះ។តាម លោក Maxim Lenko ថា៖បុរសជនជាតិ
អ៊ុយក្រែនម្នាក់ បានគំរាមបំផ្ទុះគ្រាប់បែក មុនពេលព្យាយាមប្លន់យន្តហោះមួយ ហើយ
ហោះបង្វែរទិសដៅទៅកាន់ទីក្រុងSochi។បុរសនេះបានព្យាយាមសម្រុកចូលបន្ទប់អ្នក
បើកយន្តហោះនេះ ដោយមានកាន់គ្រឿងផ្ទុះ ប៉ុន្តែ អ្នកបើយន្តបានប្រកាសអាសន្នភ្លាមៗនៅពេលនោះ ហើយភ្លាមៗនោះ យន្តហោះយោធាចំនួន២គ្រឿងបានហោះមកអមយន្ត
ហោះនេះដើម្បីឲ្យទៅចុះចតនៅអាកាសយានដ្ឋានមួយនៅប្រទេសតួកគី។បុរសដែល
ត្រូវបានរាយការណ៍ថាបានស្រវឹងស្រានៅពេលនោះ បានបង្ខំឲ្យយន្តហោះនេះឲ្យហោះ
ទៅកាន់ទីក្រុង Sochi ប្រទេសរុស្ស៊ី ខណៈដែលយន្តហោះនេះដែលត្រូវបានអមការពារ
ដោយយន្តហោះចម្បាំង F-16 ចំនួន២គ្រឿងរបស់តួកគី បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Sabiha Gokcen នៅទីក្រុងIstanbul ប្រទេសតួកគី៕
-VOVWORLD