អ៊ុយក្រែនតែងតាំងអនុរដ្ឋមន្ត្រីការពារជាតិថ្មីចំនួន៣រូប

(VOVWORLD) - រដ្ឋាភិបាលអ៊ុយក្រែន នាថ្ងៃទី ២៧ ខែកញ្ញាបានតែងតាំងអនុរដ្ឋមន្ត្រីការពារជាតិថ្មីចំនួន ៣ រូប ក្រោយពីអនុរដ្ឋមន្ត្រីការពារជាតិបច្ចុប្បន្នចំនួន ៦ រូប ត្រូវបានបណ្តេញចេញពីតំណែង។
អ៊ុយក្រែនតែងតាំងអនុរដ្ឋមន្ត្រីការពារជាតិថ្មីចំនួន៣រូប - ảnh 1រដ្ឋមន្ត្រីការពារជាតិថ្មី Rustem Umerov ។ រូបថត៖ AFP/TTXVN

រដ្ឋាភិបាលអ៊ុយក្រែន នាថ្ងៃទី ២៧ ខែកញ្ញាបានតែងតាំងអនុរដ្ឋមន្ត្រីការពារជាតិថ្មីចំនួន ៣ រូប ក្រោយពីអនុរដ្ឋមន្ត្រីការពារជាតិបច្ចុប្បន្នចំនួន ៦ រូប ត្រូវបានបណ្តេញចេញពីតំណែង។ អនុរដ្ឋមន្ត្រីការពារជាតិ ៣ រូបដែលទើបតែងតាំងថ្មីរួមមានលោក Yuriy Dzhyhyr - អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្នុងដំណាក់កាល ២០១៨-២០២០; លោកស្រី Natalia Kalmykova នាយិកាប្រតិបត្តិនៃមូលនិធិអតីតយុទ្ធជនអ៊ុយក្រែន; និងលោកស្រី Kateryna Chernohorenko - ប្រមុខគម្រោង "យន្តហោះដ្រូន" របស់អ៊ុយក្រែន។

មុននោះ រដ្ឋមន្ត្រីការពារជាតិលោក Rustem Umerov ដែលត្រូវបានតែងតាំងចាប់ពីថ្ងៃទី៦ ខែកញ្ញា បានសង្កត់ធ្ងន់លើអាទិភាព រួមមានការខិតខំប្រឹងប្រែង កសាងក្រសួងការពារជាតិរបស់ប្រទេសនេះឲ្យក្លាយទៅជាស្ថាប័ន ដែលដើរតួនាទីជាសសរស្តម្ភក្នុងការងារសម្របសម្រួលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បង្កើនតម្លៃភ្ជាប់ជាមួយយុទ្ធជនគ្រប់រូប អភិវឌ្ឍឧស្សាហកម្មការពារជាតិក្នុងប្រទេស និងប្រយុទ្ធប្រឆាំងអំពើពុករលួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ