អ៊ុយក្រែនទទួលបានវគ្គផ្តល់ជំនួយខាងហិរញ្ញវត្ថុដំបូងពី IMF
|
អ៊ុយក្រែនទទួលបានវគ្គផ្តល់ជំនួយខាងហិរញ្ញវត្ថុដំបូងពី IMF (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៣ មិនា ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានប្រកាសថា៖ ប្រទេសនេះទទួលបានកញ្ចប់ផ្តល់ជំនួយខាងហិរញ្ញវត្ថុដំបូងដោយមានតំលៃ ៥ ពាន់លានដុល្លាអាមេរិកពីមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ក្នុងក្របខ័ណ្ឌកញ្ចប់ផ្តល់ ជំនួយហិរញ្ញវត្ថុដោយមានតំលៃ ១៧,៥ ពាន់លានដុល្លាអាមេរិកដែលនឹងអូសបន្លាយ
ក្នុងរយៈពេល ៤ ឆ្នាំ។ កញ្ចប់ខ្ចីនេះនឹងជួយរំដោះបណ្តាខ្ទង់ឥណទានផ្សេងៗពីម្ចាស់ បំណុលអន្តរជាតិ។ តាមគំរោង IMF នឹងផ្តល់កញ្ចប់ជំនួយខាងហិរញ្ញវត្ថុទី២ សំរាប់ រដ្ឋអំណាចអ៊ុយក្រែននាចុងឆ្នាំនេះ៕