អ៊ុយក្រែនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីជំរុញដំណើរការចូលរួមជាសមាជិក EU និង NATO

(VOVWORLD) - នាថ្ងៃទី ៧ ខែកុម្ភៈ សភាអ៊ុយក្រែនបានអនុម័តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយបញ្ជាក់ពីបំណងប្រាថ្នារបស់ខ្លួនក្នុងការចូលរួមជាសមាជិកសហភាពអឺរ៉ុប (EU) និងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) ។ 

ក្នុងការអនុម័តជាលើកចុងក្រោយនៅសភាអ៊ុយក្រែន សមាជិកសភាចំនួន ៣៣៤ រូបបានគាំទ្រការផ្លាស់ប្តូរ មានលក្ខណៈ “ប្រវត្តិសាស្ត្រ”  ចំពោះរដ្ឋធម្មនុញ្ញ ហើយសមាជិក សភា ៣៥ រូបបានប្រឆាំងជំទាស់។  ថ្លែងមតិបន្ទាប់ពីសភាអ៊ុយក្រែនបានអនុម័តការធ្វើវិសោធនកម្មនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានសង្កត់ធ្ងន់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺជាការសម្រេចចិត្តដ៏ “សំខាន់” ហើយនេះគឺជា “ថ្ងៃប្រវត្តិសាស្ត្រ”។ ក្នុងពេលជាមួយគ្នានោះ ប្រធានរដ្ឋសភាអ៊ុយក្រែន លោក Andriy Parubiy បានស្វាគមន៍ចំពោះ “មិនអាចត្រឡប់វិញបានការជ្រើសរើសទ្វីបអ៊ឺរ៉ុបរបស់អ៊ុងក្រែនឡើយ”។ លោករូបនេះបាននិយាយថា អ៊ុយក្រែននឹងចូលរួមជាសមាជិកសហ ភាពអឺរ៉ុបនិងណាតូ។ ការធ្វើវិសោធនកម្មទាំងនេះបានពង្រឹងគោលដៅរបស់ក្រុងគៀវដើម្បីធ្វើឲ្យអ៊ុយក្រែនក្លាយទៅជាសមាជិកពេញសិទ្ធិរបស់សហភាពអឺរ៉ុបនិងអង្គការ ណាតូ និងបង្ខំឲ្យប្រធានាធិបតី រដ្ឋាភិបាលនិងរដ្ឋសភានៃប្រទេសនេះ គោរពដំណើរការនៃការជ្រើសរើសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ