អ៊ុយក្រែននិង IMF ព្រមព្រៀងអំពីកញ្ចប់ជំនួយឧបត្ថម្ភដែលមានតំលៃ ៤០ ពាន់ លានដុល្លាអាមេរិក
|
អ៊ុយក្រែននិង IMF ព្រមព្រៀងអំពីកញ្ចប់ជំនួយឧបត្ថម្ភដែលមានតំលៃ ៤០ ពាន់ លានដុល្លាអាមេរិក (Image: VNA) |
(VOVworld) – នាថ្ងៃទី ១២ កុម្ភៈ អគ្គនាយោការមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF)
លោកស្រី Christine Lagarde បានប្រកាសថា៖ អ៊ុយក្រែននិង IMF ទទួលបាន
កិច្ចព្រម ព្រៀងដំបូងស្តីអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុសំរាប់ Kiev ដែលមានតំលៃ
៤០ ពាន់លាន ដុល្លាអាមេរិក ក្នុងរយៈពេល ៤ ឆ្នាំ។ ដើម្បីទទួលកញ្ចប់ជំនួយ
ពោលខាងលើ អ៊ុយក្រែនត្រូវដំណើការកំណែទម្រង់ខឿនសេដ្ឋកិច្ចនិងរៀបចំ
រចនាសម្ព័ន្ធសម្ព័ន្ធក្រុនហ៊ុនប្រេង ឧស្ម័ន្ធជាតិ Naftogas ឡើងវិញ។ ថ្លែងមតិនៅ
ទីក្រុង Brussels អ្នកប្រមុខ IMF បានសង្កត់ធ្ងន់ថា៖ កិច្ចព្រមព្រៀងនេះ
នឹងត្រូវបានដាក់ជូនឲ្យគណៈថ្នាក់ដឹកនាំរបស់ IMF ពិនិត្យមើលនាចុងខែកុម្ភៈ៕