អ៊ុយក្រែនបញ្ចប់ផ្តល់ថវិការនៃបណ្ដាតំបន់ទាមទាឯករាជ្យ
|
អ៊ុយក្រែនបញ្ចប់ផ្តល់ថវិការនៃបណ្ដាតំបន់ទាមទាឯករាជ្យ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៥ វិច្ឆិកា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arseni Yaseniuk
បានប្រកាសថា៖ Kiev បញ្ឈប់ជាបណ្តោះអាសន្នការផ្តល់ថវិការរដ្ឋសំរាប់ខេត្ត
Donetsk និងខេត្ត Lugansk ដែលទាមទាឲ្យឯករាជ្យ។ ថ្លែងមតិនៅកិច្ចប្រជុំគណៈ
រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា៖ បណ្ដាតំបន់ពោលខាងលើត្រូវ
ការថវិការរដ្ឋ ចំនួន ២,៦ ពាន់លានដុល្លាអាមេរិក។ ក្នុងករណី បណ្ដាកំលាំង
ប្រឆាំងរដ្ឋាភិបាលនៅ ត្រួតពិនិត្យតំបន់ភាគខាងកើតនៃប្រទេសនេះ Kiev នឹងមិនផ្តល់ថវិការរដ្ឋសំរាប់គេទេ។ លោក Yaseniuk បានសង្កត់ធ្ងន់ថា៖ Kiev នឹងបន្តផ្គត់ផ្គង់អគ្គិសនីនិងឧស្ម័ន្ធដុត សំរាប់ប្រជាជននៅតំបន់អាគ្នេយ៍ក្នុង
សសិរដូវនេះ។ មុននោះ នាថ្ងៃទី ២ វិច្ឆិកា បណ្ដា តំបន់ទាមទាឯករាជ្យនៅ
ខេត្ត Donetsk និងខេត្ត Lugansk បានរៀបចំការបោះឆ្នោត ថ្នាក់ដឹកនាំនិង
ស្ថាប័ននិតិបញ្ញត្តិ ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់ Kiev ឡើយ៕