អ៊ុយក្រែនបញ្ចប់សហប្រតិបត្តិការលើវិស័យបច្ចេកទេស-យោធាជាមួយរុស្ស៊ី



អ៊ុយក្រែនបញ្ចប់សហប្រតិបត្តិការលើវិស័យបច្ចេកទេស-យោធាជាមួយរុស្ស៊ី - ảnh 1
អ៊ុយក្រែនបញ្ចប់សហប្រតិបត្តិការលើវិស័យបច្ចេកទេស-យោធាជាមួយរុស្ស៊ី (Image: VNA)

(VOVworld) – នាថ្ងៃទី ២០ ឧសភា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arsenyi
Yatsenyuk បានឲ្យដឹងថា៖ Kiev បានសម្រេចលុបចោលកិច្ចព្រមព្រៀងសហ
ប្រតិបត្តិ ការលើវិស័យបច្ចេកទេសយោធាជាមួយរុស្ស៊ី។ ថ្លែងមតិនៅកិច្ចប្រជុំ
នៃរដ្ឋាភិបាល នាយករដ្ឋមន្ត្រី Yatsenyuk បានប្រកាសថា៖ រដ្ឋាភិបាលអ៊ុយក្រែន
បានបញ្ចប់ សុពលភាពនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេក
ទេសយោធាជាមួយសហ ព័ន្ធរុស្ស៊ីដែលបានចុះហត្ថលេខានាឆ្នាំ ១៩៩៣
មក។ តាមនោះ ភាគីទាំង ២ ព្រមព្រៀងរក្សានិងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិ
ការក្នុងការផលិតមុខទំនិញយោធាដើម្បី ផ្គត់ផ្គង់ឲ្យគ្នាទៅវិញទៅមក។ កិច្ចព្រមព្រៀងនេះក៏ហាមឃាត់ឬផ្ទេប្តូរបណ្ដាមុខទំនិញ នេះសំរាប់ភាគីទី
៣ ផងដែរ។ ប៉ុន្តែ ចាប់តាំងពីចុងខែមិនាឆ្នាំ ២០១៤ មក អ៊ុយក្រែនបាន
បញ្ឈប់ដឹកជញ្ជូន មុខទំនិញយោធាទៅរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ