អ៊ុយក្រែនបន្ត​ពន្យាពេល​ច្បាប់អាជ្ញាសឹក និងការកេណ្ឌទ័ពទូទៅ

(VOVWORLD) - សភាអ៊ុយក្រែនកាលពីថ្ងៃទី ៦ ខែកុម្ភៈ បានបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ដែលលោកប្រធានាធិបតី Volodymyr Zelensky បានដាក់ជូន ស្តីពីការពន្យាពេលច្បាប់អាជ្ញាសឹក និងការកេណ្ឌទ័ពទូទៅសម្រាប់រយៈពេល ៩០ ថ្ងៃទៀត ចាប់ពីថ្ងៃទី ១៤ ខែកុម្ភៈដល់ថ្ងៃទី ១៣ ឧសភា ឆ្នាំនេះ។ 

សេចក្តីព្រាងច្បាប់លេខ ១០៤៥៦ ស្តីពីការពន្យារពេលស្ថានភាពនៃសង្រ្គាមបានទទួលសម្លេងគាំទ្រចំនួន ៣៣៥ ខណៈដែលសេចក្តីព្រាងច្បាប់លេខ ១០៤៥៧ ស្តីពីការពន្យារបទបញ្ជាកេណ្ឌទ័ពទូទៅត្រូវបានគាំទ្រដោយសមាជិកសភាចំនួន ៣២៣នាក់។ សេចក្តីព្រាងច្បាប់ទាំងពីរមិនមានសំឡេងប្រឆាំងនោះទេ។ សេចក្តីព្រាងច្បាប់ទាំងពីរនឹងចូលជាធរមានបន្ទាប់ពីបានចុះហត្ថលេខាដោយលោកប្រធានាធិបតី Zelensky។

អ៊ុយក្រែនបន្ត​ពន្យាពេល​ច្បាប់អាជ្ញាសឹក និងការកេណ្ឌទ័ពទូទៅ - ảnh 1ទាហានអ៊ុយក្រែនបានបិទផ្លូវមួយក្នុងរដ្ឋធានី Kiev កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ រូបថត៖ AFP/TTXVN

ការសម្រេចពន្យារពេលច្បាប់អាជ្ញាសឹកនៅអ៊ុយក្រែនធ្វើឱ្យប្រទេសនេះមិនអាចរៀបចំការបោះឆ្នោតសកលបានទេ។ រដ្ឋធម្មនុញ្ញអ៊ុយក្រែនបានចែងថានឹងមិនមានការបោះឆ្នោតណាមួយត្រូវធ្វើឡើងក្នុងអំឡុងពេលនៃច្បាប់អាជ្ញាសឹកនោះទេ។

ប្រធានាធិបតី Zelensky បានប្រកាសច្បាប់អាជ្ញាសឹក និងការចល័តទ័ពទូទៅនៅទូទាំងប្រទេសអ៊ុយក្រែនជាលើកដំបូងនាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក ក្រឹត្យទាំងពីរនេះត្រូវបានពន្យារពេលចំនួន១០ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ