អ៊ុយក្រែនបានប្រកាសថាព្យាយាមប្រដេញជាប់គោលដៅចូលរួមណាតូ និង EU

(VOVWORLD) -នាថ្ងៃទី ២៣ សីហា ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សវរីយ៍ទីវាបុណ្យឯករាជ្យជាតិអ៊ុយក្រែន ប្រធានាធិបតី អ៊ុយក្រែន លោក  Petro Poroshenko បានអះអាងថា ក្រុងកៀវនឹងព្យាយាមប្រដេញជាប់គោលដៅ ក្លាយជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងសហភាពអឺរ៉ុប (EU) ។ 
អ៊ុយក្រែនបានប្រកាសថាព្យាយាមប្រដេញជាប់គោលដៅចូលរួមណាតូ និង EU - ảnh 1 អ៊ុយក្រែនបានប្រកាសថាព្យាយាមប្រដេញជាប់គោលដៅចូលរួមណាតូ និង EU

នាថ្ងៃទី ២៣ សីហា ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សវរីយ៍ទីវាបុណ្យឯករាជ្យជាតិអ៊ុយក្រែន ប្រធានាធិបតី អ៊ុយក្រែន លោក  Petro Poroshenko បានអះអាងថា ក្រុងកៀវនឹងព្យាយាមប្រដេញជាប់គោលដៅ ក្លាយជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងសហភាពអឺរ៉ុប (EU) ។ តាមលោក Poroshenko ថាអ៊ុយក្រែនបានអនុវត្តការធ្វើកំណែទម្រង់ចាំបាច់នានា។ មុននោះ លោក Poroshenko ក៏បានស្នើឲ្យណាតូដំណើរការពិភាក្សាអំពីការលៃទុកឲ្យអ៊ុយក្រែននូវផែនការសកម្មភាពសម្រាប់សមាជិករបស់អង្គការណាតូ ប៉ុន្តែ អ៊ុយក្រែននៅតែគ្មានផែនការដាក់ពាក្សចូលរួមណាតូឡើយ។

        ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត យោងតាមការស្ទង់សាធារណៈមតិបានប្រកាសនាថ្ងៃទី ២២ សីហាបានឲ្យដឹងថា ចំនួនជនអ៊ុយក្រែនគាំទ្រការចូលរួមណាតូ ក្នុងឆ្នាំ ២០១៧ កើនឡើង ៤០ % ពោលគឺខ្ពស់ជាងបើប្រៀបនឹងកំរិត ១៤% ក្នុងឆ្នាំ ២០១៣។ ទន្ទឹមនឹងនេះ ចំនួនជនគាំទ្រអ៊ុយក្រែនធ្វើសមាហរណកម្មជាមួយអឺរ៉ុបក្នុងឆ្នាំ ២០១៧ ក៏កើនឡើង ៥៤% បើប្រៀបនឹងកំរិត ៤២% ក្នុងឆ្នាំ ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ